
ខ្សែបម្រើរបស់ក្លឹប Barcelona បាននិយាយអំពីកីឡាករកំពូលរបស់ក្លិប Real Madrid ក្នុងអំឡុងពេលកិច្ចសម្ភាសន៍ជាមួយ Marca ។
នៅពេលសួរអំពីកីឡាករ Cristiano Ronaldo កីឡាករ Rakitic បាននិយាយថា៖ “ខ្ញុំមានការលំបាកក្នុងការជឿថាគាត់នឹងទៅ ប៉ុន្តែអ្វីៗអាចនិងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងវិស័យកីឡាបាល់ទាត់ ហើយប្រសិនបើគាត់ចេញមែន ខ្ញុំនឹងមិនកុហកទេថា ខ្ញុំពិតជាសប្បាយចិត្ត “។
កីឡាករ Cristiano Ronaldo បានលេង ៣០ ប្រកួតទល់នឹងក្រុម Barcelona ហើយបានឈ្នះត្រឹមតែ ៨ ប្រកួត និងបានចាញ់រហូតដល់ ១៤ ប្រកួត និងបានស៊ុតបញ្ចូលទីបាន ៨ គ្រាប់ប៉ុណ្ណោះ ។ ដូច្នេះភាគរយនៃការប្រកួត El Clasico របស់គាត់គឺ ២៦,៧% ។ ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបានចំនួន ១៨ គ្រាប់ជាមួយនឹងការស៊ុត ១២៩ ជើងដែលមានអត្រាស៊ុតបញ្ចូលទីបាន ១៤% ៕
ដោយ៖តារា