តារាជើងស៊ុត Cristiano Ronaldo សរសើរតារាកំពុងរះ Kylian Mbappe មិនដាច់ពីមាត់សោះ

40637
  • Cristiano Ronaldo ជឿជាក់ថា តារាឆ្នើម Paris Saint-Germain កីឡាករវ័យក្មេង Kylian Mbappe គឺបច្ចុប្បន្ននិងអនាគតបាល់ទាត់ ។

    ខ្សែប្រយុទ្ធតម្លៃថ្លៃបំផុតក្នុងលោកវ័យ ២១ឆ្នាំ Kylian Mbappe បានក្លាយជាកីឡាករឆ្នើមបំផុតម្នាក់នៅលើពិភពលោក បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខណ្ឌ Ligue 1 នៅរដូវកាល ២០១៦/២០១៧ ដោយជួយឱ្យក្លឹប AS Monaco នៅឆ្នាំនោះផងដែរ ។ Mbappe ក៏បន្តជួយឱ្យ  PSG ឈ្នះជើងឯកលីគកំពូលបារាំងចំនួន ២រដូវកាលជាប់គ្នាៗផងដែរ ។ ហើយអ្វីកាន់តែពិសេសនោះគឺរូបគេបានជួយឱ្យក្រុមមាន់គក់បារាំងឈ្នះគ្រងតំណែងជើងឯក​ World Cup 2018 ជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ ។

    Mbappe តែងតែផ្សាយភ្ជាប់យ៉ាងខ្លួនជាមួយក្លិបយក្សនៅក្របខណ្ឌ La Liga ស្ដេចស Real Madrid ខណះកំពូលតារាឆ្នើមរបស់ Juventus និងជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលវ័យ ៣៥ឆ្នាំសញ្ជាតិព័ទុយហ្កាល់ Ronaldo បានសរសើរមិនដាច់ពីមាត់ពីតារាកំពុងរះ Mbappe ដោយនិយាយថា កីឡាកររូបនេះនឹងក្លាយកីឡាករបាល់កំពូលនាពេលអនាគត ។

    ខ្សែប្រយុទ្ធចាស់វស្សា និងជាអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United បាននិយាយនៅក្នុងវីដេអូផ្សព្វផ្សាយមួយដែលបានចែករំលែកដោយការសែត The Marca ថា៖ ” Mbappe គឺជាអនាគត និងបច្ចុប្បន្ន ។ គាត់ជាកីឡាករអស្ចារ្យ និងមានល្បឿនលឿនណាស់ ហើយគាត់នឹងក្លាយជាអនាគត ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី