រកឃើញករណីមនុស្ស ២នាក់ស្លាប់ដំបូងដោយសារមេរោគ Covid-19 នៅក្នុងប្រទេសអ៊ីរ៉ង់

111677
  • បើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ​ ក្រសួងសុខាភិបាលប្រទេសអ៊ីរ៉ង់បានអះអាងថា មនុស្សចំនួន ២នាក់បានស្លាប់ដោយមេរោគ Covid-19 ដែលជាករណីដំបូងនៅក្នុងប្រទេសតំបន់មជ្ឈឹមបូព៌ាមួយនេះ ។

    ហើយយោងតាមប្រភពពីអាជ្ញាធរសុខាភិបាលអ៊ីរ៉ងបានឱ្យដឹងថា អ្នកជម្ងឺវ័យចំណាស់ទាំងពីរ ជាពលរដ្ឋអ៊ីរ៉ង់ និងជាអ្នករស់នៅក្នុងទីក្រុងហ្គម (Qom) ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុស Covid-19 ព្រមទាំងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ជាមួយនឹងជម្ងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជាអកុសលអ្នកទាំងពីរបានទទួលមរណភាពនៅក្នុងមណ្ឌលថែទាំវេជ្ជសាស្រ្ត ។

    សូមបញ្ជាក់ឱ្យដឹងផងដែរថា ការស្លាប់នៅក្នុងប្រទេសអ៊ឺរ៉ង់នេះជាករណីមនុស្សស្លាប់នៅប្រទេសផ្សេងក្រៅពីប្រទេសចិន
    ស្លាប់ដោយសារជម្ងឺ Covid-19 ចំនួន ៨ ករណីហើយ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី