
ក្លឹបអធិរាជស Real Madrid បានប្រកាសអ្នកចាត់ការថ្មីរបស់ខ្លួនដែលមកជំនួសកន្លែងរបស់លោក Zidane ជាផ្លូវការហើយ ។
អតីតអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ និងជាគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញបច្ចុប្បន្នដែលកំពុងដឹកនាំអេស្ប៉ាញទៅកាន់ការប្រកួត FIFA World Cup ២០១៨ នៅរុស្ស៊ី ។ លោក Julen Lopetegui Argote បានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបម្ចាស់ជើងឯក UCL Real Madrid ជាផ្លូវការ ក្រោយពីក្លឹបបានប្រកាសកាលពីម្សិលមិញនេះ ។ លោក Lopetegui នឹងចូលមកដឹកនាំក្លឹប Real Madrid ក្រោយពីបញ្ចប់ភារកិច្ចដឹកនាំជម្រើសជាតិ អេស្ប៉ាញ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup នៅរុស្ស៊ី ។
សូមបញ្ជាក់ផងដែរថា លោក Lopetegui ក៏ធ្លាប់ជាអតីតអ្នកចាំទីរបស់ក្លឹប Real Madrid ផងដែរ ដែលធ្លាប់រួមរស់ជាមួយក្លឹបយក្សនៅក្របខ័ណ្ឌ La Liga អស់រយះពេល ៦ ឆ្នាំ ចន្លោះពីឆ្នាំ ១៩៨៥ ដល់ ឆ្នាំ ១៩៩១ ផងដែរ ។ លោក Lopetegui បានយល់ព្រមចុះកិច្ចសន្យាដឹកនាំក្លឹប Real Madrid ចំនួន ៣ ឆ្នាំ ៕
ដោយ៖តារា