ប្រពន្ធតារាជើងស៊ុត Icardi និយាយអ្វីខ្លះ រឿងទំនាក់ទំនងផ្ទេរទៅកាន់ក្លឹប Juventus?

50515
  • ភរិយានិងជាភ្នាក់ងាររបស់កីឡាករ Mauro Icardi គឺអ្នកស្រី Wanda Nara មិនដឹងថាតើកីឡាករខ្ចីជើងរបស់ Paris Saint-Germain រូបនេះនឹងនៅតែស្ថិតក្នុងរដ្ឋធានីបារាំង ឬវិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ស្របកំពុងពេលមានទំនាក់ទំនងជាមួយក្លឹប Juventus ។

    Icardi កំពុងខ្ចីជើងលេងនៅ PSG ម្ចាស់ជើងឯកក្របខណ្ឌ Ligue 1 ដែលមានជម្រើសក្នុងការធ្វើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់ថ្លៃផ្ទេរចំនួន ៧០ លានអឺរ៉ូ (៧៥ លានដុល្លារ) នៅចុងបញ្ចប់នៃរដូវកាលនេះ ។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ២៧ឆ្នាំរូបនេះមិនត្រូវតាមប្រព័ន្ធលេងរបស់លោក Antonio Conte ដែលក្លឹប Inter Milan កំពុងទទួលជោគជ័យក្នុងរដូវកាល ២០១៩-២០ ខណះការផ្លាស់ប្តូរទៅលេងនៅ PSG ខ្សែយុទ្ធកណ្ដាល Icardi រកបាន ១៩ គ្រាប់គ្រប់ការប្រកួតទាំងអស់ ។

    Icardi ដែលទើបតែរកបានពីរគ្រាប់ក្នុងការបង្ហាញខ្លួន ១២ លើកចុងក្រោយបាននិយាយពីឆន្ទៈរបស់គាត់ក្នុងការបន្តស្នាក់នៅក្នុងក្លឹបអ្នកមាន Paris Saint-Germain ប៉ុន្តែភរិយាអ្នកស្រី Nara បានបញ្ជាក់ថា នាងមិនច្បាស់ថាតើអនាគតប្ដីរបស់នាងនឹងទៅជាយ៉ាងណានោះទេ ។

    ប្រពន្ធ Icardi បានប្រាប់ទស្សនាវដ្តី Chi ថា៖ “តើ Mauro នឹងទៅលេងនៅ Juventus ទេ? ខ្ញុំពិតជាមិនដឹងទេ ។ ខ្ញុំមិនដឹងថាតើរដូវកាលក្រោយយើងនឹងត្រឡប់ទៅទីក្រុង Milan ឬប៉ារីសវិញទេ ។ នៅក្នុងបាល់ទាត់អ្នកមិនដឹងទេ ។ គាត់នឹងជ្រើសរើស ហើយយើងនឹងដើរតាមគាត់ ។ ខ្ញុំនឹងដើរតាមគាត់ក្នុងជម្រើសរបស់គាត់ជាភរិយា និងជាភ្នាក់ងាររបស់គាត់ដើម្បីសុវត្ថិភាពបន្ថែម” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី