
បើយោងតាមសារព័ត៌មាន The Sun បានរាយការណ៍ថា ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo បានឲ្យប្រាក់ ៨ ម៉ឺនផោន ក្នុងមួយខែជារៀងរាល់ខែ ដល់គូដណ្តឹងរបស់ខ្លួននាង Georgina Rodriguez ដើម្បីឲ្យនាងចាយលេងតាមចិត្តរបស់នាង ។
វាមិនមែនជារឿងចម្លែកនោះទេ ព្រោះថា Ronaldo អាចរកបានចំណូលដល់ទៅ ២៨លានផោនក្នុងមួយឆ្នាំ ដែលធ្វើឲ្យជីវិតរបស់កំពូលកីឡាកររូបនេះ ហ៊ឺហារ ស៊ីវិល័យគ្រប់បែបយ៉ាង ។ ដូច្នេះសម្រាប់នាង Rodriguez ដែលជាម្តាយរបស់កូនស្រី Ronaldo គឺនាង Alana Martiana ក៏ត្រូវតែមានជីវិតរស់នៅ ដែលមើលទៅគួរឲ្យស្ត្រីទាំងពួងច្រណែនផងដែរ ។
ម្យ៉ាងទៀត Ronaldo ក៏មិនខ្លាច ក្នុងការចំណាយប្រាក់ជាច្រើន ដើម្បីបង្ហាញពីភាពហ៊ឺហាររបស់គាត់ដល់មហាជនផងដែរ។ ការមិនខ្លាចនឹងសម្ញែញសម្ភារៈនិយមនេះ ក៏ព្រោះតែ Ronaldo អាចរកបានចំណូលចេញពីញើសឈាមរបស់គាត់ផ្ទាល់តែម្តង ។
សូមបញ្ជាក់ថា បច្ចុប្បន្ននាង Georgina Rodriguez កំពុងរស់នៅក្នុងទីក្រុង Turin ជាមួយម្តាយ Ronaldo និង Ronaldo ព្រមទាំងកូនៗរបស់ពួកគេ ដែលនាងមានកូនស្រីបង្កើតម្នាក់ និងកូន ៣ នាក់ទៀតរបស់ Ronaldo មានដូចជាកូនភ្លោះ Eva និង Mateo និង Cristiano Jr ៕
ដោយ៖ តារា