តើ N’Golo Kante របស់ក្លឹប Chesea អាចផ្ទេរទៅក្លឹប Paris Saint-Germain ដែរឬទេ?

17619
  • ក្លឹប Paris Saint-Germain កំពុងស្រមៃលើកពានរង្វាន់ក្របខ័ណ្ឌ Champions League ហើយលោក Thomas Tuchel ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបម្ចាស់ជើងឯកពានក្របខ័ណ្ឌ Ligue 1 នោះត្រូវបានគេរាយការណ៍ថាបានកំណត់អត្តសញ្ញាណនាំយកកីឡាកររបស់ក្លឹបតោខៀវ Chelsea ។

    Image result for Kante

    អ្នកកាសែតលោក James Nalton បាននិយាយថា៖ “ក្លិប PSG កំពុងតែតាមប្រម៉ាញ់ខ្សែបម្រើប្រយុទ្ធទាំងអស់របស់ក្លឹប Chelsea នៅរដូវកាលក្ដៅនេះ ។ លោក Tuchel ត្រូវបានគេរាយការណ៍ថាកំពុងចរចាជាមួយមិត្តរួមជាតិ និង អតីតខ្សែបម្រើកណ្តាលរបស់ក្លឹប Dortmund កីឡាករ Julian Weigl ខណះក្លឹបបានបញ្ជូនប្រធានកីឡាលោក Antero Henrique ដើម្បីទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយខ្សែបម្រើសញ្ជាតិបារាំងកីឡាករ N’Golo Kante នៅពេលពួកគេសម្លឹងមើលការពង្រឹងតំបន់បម្រើរបស់ពួកគេបន្ថែមទៀត ។

    Related image

    ភ្នាក់ងាររបស់កីឡាករ Kante ទំនងជាចង់ជំរុញការផ្ទេរនេះ ដោយបានមើលឃើញថាកូនក្រុមរបស់គាត់ចង់ត្រឡប់ទៅកាន់ប្រទេសបារាំងវិញ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី