អតីតប្រធានក្លឹប Barcelona ចោទប្រកាន់ក្រុម​ប្រឹក្សា​ភិបាល​បច្ចុប្បន្នថា បានបង្ខូចឈ្មោះក្លឹប

25057
  • ​លោក Joan Laporta ដែលជាអតីត​ប្រធាន​ក្លឹប Barcelona បាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ភិបាល​បច្ចុប្បន្ន​របស់​ក្លឹប​លា​លែង​តំណែង​បន្ទាប់ពី​កើត​មាន​វិបត្តិដែល​ក្លឹប​កំពុងជួប​ប្រទះ ។

    ការ​លក់​កីឡាករ​ខ្សែ​ប្រយុទ្ធ ២រូប​ចេញ​កាលពីខែ​មករា ដោយ​មិន​មាន​ទិញ​ចូល​មក​វិញ បាន​បញ្ជាក់ថា ​ក្លឹ​ប​កំពុង​មាន​បញ្ហា​ផ្ទៃក្នុង។ បន្ថែម​លើ​នេះ ជម្លោះ​ជា​សាធារណៈ​បាន​កើត​មាន​ឡើង​រវាង​ Messi ជាមួយ​នាយកកីឡារលោក Eric Abidal ធ្វើ​ឱ្យ​ស្ថាន​ភាព​កាន់​តែតានតឹងឡើង ។ ជាលទ្ធផល លោក Laporta បាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប​លាលែង​តំណែង​ ។ ហើយគាត់ជឿ​ថា​ ពួកគេ​មិន​មាន​សមត្ថ​ភាព​គ្រប់គ្រាន់ ហើយ​កំពុង​ស្លន់​ស្លោ​ទើប​ព្យាយាម​លាក់​បាំង​រឿង​គ្រប់យ៉ាង ។

    អតីត​ប្រធាន​ក្លឹប​រូបនេះ​បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter ថា៖ “វាជា​រឿង​គួរ​ឱ្យ​ខឹង​ណាស់​ដែល​ពួក​គេ​ប្រើ​វិធី​ស្មោគ​គ្រោក​បែបនេះ​ដើម្បី​​បង្ខូច​ឈ្មោះ​ក្លឹប ។ រឿង​រ៉ាវ​ទាំង​អស់​នេះ​បញ្ជាក់​ថា​ ពួកគេ​ខ្វះ​សមត្ថភាព ហើយ​ស្លន់​ស្លោ​រហូត​ដល់​លាក់​បាំង​រឿ​ងគ្រប់​យ៉ាង​។ ពួកគេ​ត្រូវ​តែ​លាលែង​តំណែង” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី