កែវ សុខផេង ទទូចថា ការប៉ះបឹងកេត នៅថ្ងៃសៅរ៍នេះ វិសាខា មិនត្រូវចាញ់ជាដាច់ខាត

116231
  • ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ សប្តាហ៍ទី២ នឹងបន្តនៅសប្តាហ៍នេះ ខណៈមានការប្រកួតចំនួន ៦គូ ដោយនៅសប្តាហ៍ទី១ មាន ៣ប្រកួតត្រូវលេងនៅថ្ងៃសៅរ៍ ហើយ ៣ប្រកួតទៀតត្រូវលេងនៅថ្ងៃអាទិត្យ ។

    យ៉ាងណាក្តីសម្រាប់ការប្រកួតដ៏ជក់ចិត្តនោះគឺ បឹងកេតត្រូវបើកទ្វារផ្ទះខ្លួនស្វាគមន៍ក្រុមភ្ញៀវវិសាខាក្នុងការប្រកួតនាសប្តាហ៍នេះ។ យ៉ាងណាក្តីមុនការប្រកួតចាប់ផ្តើម ខ្សែប្រយុទ្ធ កែវ សុខផេង ក៏បានផ្ញើរសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា៖ “ការប្រកួតជាមួយបឹងកេតនៅថ្ងៃសៅរ៍នេះ ពិតជាស្វិតស្វាញណាស់ ប៉ុន្តែយើងត្រៀមខ្លួនបានរួចជាស្រេច ។ យើងត្រូវការឈ្នះ ឬស្មើ ប៉ុន្តែមិនអាចចាញ់បានឡើយ ” ។

    សូមរំលឹកឱ្យដឹងថា ការពីការប្រកួតជំនួបបើកឆាក ក្លឹបបាល់ទាត់វិសាខា បានយកឈ្នះក្លឹបនគរបាលជាតិ ដោយលទ្ធផល ២ទល់នឹង១ ខណៈក្លឹបបឹងកេត បានត្រឹមតែស្មើ ១ ទល់នឹង ១ ជាមួយក្លឹបអង្គរថាយហ្គឺរ នៅលើទឹកដីអង្គរប៉ុណ្ណោះ ៕

    ដោយ៖ តារា   រូបភាព៖ Visakha FC

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី