ផ្លូវការ! ទីផុត Barcelona ទិញបានខ្សែប្រយុទ្ធថ្មីមកជំនួសតារារបួស Dembele ហើយ

23395
  • Martin Braithwaite បានបញ្ចប់ការផ្លាស់ទៅលេងនៅ Barcelona ជាផ្លូវការហើយ បន្ទាប់ពីក្លឹបនៅតំបន់កាតាឡាន់បានបង់ប្រាក់ចំនួន ១៨ លានអឺរ៉ូនាំយកខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះឱ្យទៅក្រុម Leganes ។

    តារាជើងស៊ុតវ័យ ២៨ឆ្នាំ Braithwaite បានចុះកិច្ចសន្យារយៈពេលវែង ដែលនឹងមានសុពភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤ ខណៈតម្លៃខ្លួនទិញផ្ដាច់កុងត្រាថ្មីរបស់ខ្សែប្រយុទ្ធដាណឺម៉ាករូបនេះនឹងមានចំនួន ៣០០ លានអឺរ៉ូឯណោះ ។ ការចុះហត្ថលេខាក្រោយទីផ្សារដោះដូរកីឡាករបានបិទទ្វា ធ្វើឡើងបន្ទាប់ពីក្រុមអ្នកមានបុណ្យ Barcelona កំពុងជួបវិបត្តិកីឡាកររបួស ខណះខ្សែប្រយុទ្ធជួរមុខពីររូប គឺកីឡាករ Luis Suarez និង Ousmane Dembele បានទទួលរងរបួសរយៈពេលវែង ស្របពេលជាមួយការចាកចេញរបស់កីឡាករ Carles Perez កាលពីខែមករាផងដែរ ។

    កាលពីខែមករា Barcelona បានច្រានចោលគំនិតនៃការនាំយកខ្សែប្រយុទ្ធថ្មីម្នាក់បន្ថែមទៀត ប៉ុន្តែការរងរបួសរបស់ខ្សែប្រយុទ្ធបារាំងវ័យក្មេង Dembele បានបង្ខំឱ្យពួកគេត្រូវតែចុះកុងត្រានាំយកកីឡាករថ្មី ។ LaLiga បានផ្តល់ការអនុញ្ញាតឱ្យក្លឹប Barca ចុះហត្ថលេខាជំនួសកីឡាករ Dembele នៅក្រៅទីផ្សារដោះដូរកីឡាករកាលពីថ្ងៃចន្ទ នៅពេលដែលមានការបញ្ជាក់ថា កីឡាករបារាំងរូបនេះនឹងខកខានជួយក្លឹបរហូតដល់ចប់រដូវកាល ២០១៩/២០២០ ឯណោះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី