
ក្លឹបមេឃខៀវ Manchester City និងខ្សែបម្រើ-ប្រយុទ្ធ Raheem Sterling កំពុងនិយាយអំពីកិច្ចសន្យាថ្មីមួយ ។
ម្ចាស់ជើងឯក Premier League បានយល់ព្រមចុះកិច្ចសន្យារយៈពេលវែងជាមួយនឹងកីឡាករសំខាន់ៗ របស់ខ្លួនជាច្រើននាក់ក្នុងប៉ុន្មានខែថ្មីៗនេះ ហើយក្លឹបក៏ចង់ឱ្យ Sterling ទទួលបានកិច្ចសន្យាថ្មីមួយដែរ ។
ទោះបីជាយ៉ាងណាអ្នកតំណាងរបស់កីឡាករ Sterling មិនបានយល់ព្រមលើកិច្ចព្រមព្រៀងទាក់ទងនឹងប្រាក់ឈ្នួលរបស់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានឡើយ ដោយមិនមានការពិភាក្សាបន្ថែមទៀតនៅគម្រោងនាពេលអនាគតទាក់ទងនឹងអនាគតរបស់កីឡាករកំពូលល្បឿនរូបនេះ ៕
ដោយ៖តារា