Juventus និង Inter Milan ខាំធ្មេញដាក់គ្នាប្រជែងយក Emerson Palmieri ពី Chelsea

34643
  • យោងតាមភ្នាក់ងារបានឱ្យដឹងថា ក្លឹប Juventus និង Inter Milan កំពុងតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Emerson Palmieri ប៉ុន្តែមិនទាន់បានធ្វើការដេញថ្លៃជាផ្លូវការសម្រាប់ក្រុមតោខៀវ Chelsea នៅឡើយទេ ។

    កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានតស៊ូយ៉ាងខ្លាំងក្នុងការប្រជែងយកកៅអីជម្រើសដំបូងដ៏ទៀងទាត់នៅរដូវកាលនេះ បន្ទាប់ពីមិនអាចដណ្ដើមកៅអីជាមួយ Cesar Azpilicueta នៅតំបន់ការពារស្លាបខាងឆ្វេងបាន ខណៈពេលដែលការលេចចេញនូវកីឡាករវ័យក្មេង Fikayo Tomori និង Reece James រឹតតែធ្វើឱ្យឱកាសរបស់គាត់នៅ Chelsea កាន់តែតិចទៅៗ ។

    Emerson ទើបតែបង្ហាញខ្លួនបានតែ ១៦ ប្រកួតនៅក្នុងការប្រកួតទាំងអស់ និងមិនមានលក្ខណៈពិសេសអ្វីទាំងអស់ ចាប់តាំងពីជំនួបប៉ះជាមួយក្រុម Arsenal កាលពីថ្ងៃទី ២១ ខែមករា នៅពេលបង្ករឱ្យមានកំហុស ដែលធ្វើឱ្យ Gabriel Martinelli ស៊ុតបញ្ចូលទីតាមស្មើ ២-២ នៅទឹកដី Stamford Bridge ។ នោះបាននាំឱ្យមានពាក្យចរចាអារាមទាក់ទងនឹងអនាគតរយៈពេលវែងរបស់ Emerson នៅក្នុងក្លឹបភាគខាងលិចទីក្រុងឡុងមួយនេះ ។

    ភ្នាក់ងាររបស់គាត់គឺលោក Luis Fernando Garcia បានបញ្ជាក់ពីការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅប្រទេសអ៊ីតាលី ខណះខ្សែការពារដែលនៅសល់កុងត្រារយៈពេល ២ ឆ្នាំកន្លះលើកិច្ចសន្យាបច្ចុប្បន្ននៅ Chelsea រូបនេះ កំពុងទទួលបានការតាមដានពីក្លឹបយក្សពីរនៃក្របខណ្ឌ Serie A គឺសេះបង្កង់ Juventus និង Inter Milan ដែលការផ្ទេរអាចនឹងធ្វើឡើងនៅរដូវកាលក្ដៅខាងមុខ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី