Haaland នឹងមិនដើរតាមគន្លង Dembele ចាកចេញពី Dortmund ទៅខូចអនាគតនោះទេ

30318
  • លោក Janling Fjortoft ជនជាតិន័រវែសបាននិយាយថា Erling Haaland នឹងមិនចាកចេញពី Borussia Dortmund នៅរដូវក្តៅខាងមុខនេះទេ ខណះក្រុម Manchester United និង Real Madrid សុទ្ធសឺងតែចាប់អារម្មណ៍ចង់បានយុវជនរូបនេះ ។

    នៅអាយុ ១៩ ឆ្នាំកីឡាករសញ្ជាតិន័រវេសបានក្លាយជាកីឡាករដែលមានទេពកោសល្យបំផុតនៅលើភពផែនដី ។ ការខិតខំប្រឹងប្រែងរបស់ Haaland នៅក្នុងវគ្គចែកពូលនៃពានរង្វាន់ Champions League នារដូវកាល២០១៩-២០២០ ដោយរកបាន ៨គ្រាប់ ប៉ុន្តែនៅតែមិនអាចជួយឱ្យ Red Bull Salzburg ឡើងទៅវគ្គបន្តបាន ខណះរូបគេបន្តរះនៅក្នុងពានអឺរ៉ុបនេះជាមួយ Dortmund ដោយរកបាន ២គ្រាប់នៅជំនួបដំបូង ។ វាត្រូវបានគេលើកឡើងរួចហើយថា ការផ្លាស់ប្តូរមួយផ្សេងទៀតអាចនឹងកើតមានឡើងសម្រាប់តារាជើងស៊ុតវ័យក្មេង Haaland ដែលមានក្រុមយក្សៗជាច្រើនទាំងនៅក្នុងក្របខ័ណ្ឌ Premier League និង La Liga សុទ្ធសឹងបានត្រៀមវិនិយោគលើកីឡាករដែលពោពេញទៅដោយទេពកោសល្យដូចជាគេ ។

    អតីតខ្សែប្រយុទ្ធសញ្ជាតិន័រវែសលោក Fjortoft បាននិយាយប្រាប់ talkSPORT ថា៖ “ នេះគឺជាក្លឹប (Dortmund) ដែលលក់ Dembele ទៅឱ្យ Barcelona ក្នុងតម្លៃ ១០០ លានអឺរ៉ូ ប៉ុន្តែខ្ញុំមិនអាចមើលឃើញរឿងនោះកើតឡើង (ជាមួយ Haaland) ទេ ។ ខ្ញុំមិនមានព័ត៌មានលម្អិតអំពីកិច្ចសន្យាទេ គាត់មានតម្លៃទិញផ្ដាច់ ៧៥ លានអឺរ៉ូប ប៉ុន្តែខ្ញុំមិនគិតថាវានឹងមាននៅក្នុងឆ្នាំដំបូងទេ ដូច្នេះវានឹងមិនមានឱកាសនោះទេ ។ ខ្ញុំគិតថាវាជាការឈ្លាសវៃសម្រាប់គាត់ (ស្នាក់នៅ Dortmund ) ។ គាត់មានអាយុ ១៩ ឆ្នាំ ហើយខ្ញុំរីករាយដែល Erling Haaland ភ្ញាក់ពីគេងនៅ Dortmund ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី