ពិភពលោកប្រកាសអាសន្នពីការផុតពូជខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទ តែមាន​នៅ​កម្ពុជា

136834
  • ប្រភេទខ្លាឃ្មុំចំនួនពីរប្រភេទ គឺខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទកំពុងមានវត្តមាន​នៅ​កម្ពុជា ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺវាមានលក្ខណៈងាយនឹងរងគ្រោះថ្នាក់បំផុត​ បើសិនជាមិន​មាន​ការយកចិត្តទុកដាក់ឱ្យបានដិតដល់។ នេះបើយោងតាមការផ្សាយរបស់អង្គការ អេកូយុវ​ទូត ។

    ចំពោះខ្លាឃ្មុំទាំងពីរនេះមានលក្ខណៈខុសគ្នាមួយចំនួនដូចជា ទី១ ខ្លាឃ្មុំព្រះអាទិត្យ (Sun Bear) ដែលមានឈ្មោះជាភាសារខ្មែរថា ខ្លាឃ្មុំតូច វាត្រូវបានដាក់ឈ្មោះតាមរោម​ទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ U ឬ រាងជារង្វង់មូល។ ខ្លាឃ្មុំឈ្មោលធម្មតាមាន​ទម្ងន់ពី ៣០ ទៅ ៧០ គីឡូក្រាម (៦៦ និង ១៥៤ ផោន) និងខ្លាឃ្មុំញីចន្លោះពី ២០ ទៅ ៤០ គីឡូក្រាម (៤៤ និង ៨៨ ផោន) ។ ចំណែកជម្រក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សត្វខ្លាឃ្មុំមានទី​ជម្រក​នៅក្នុងព្រៃត្រូពិច រួមមាន ព្រៃត្រូពិចភ្នំ និងជម្រកវាលភក់។ ទី២ ខ្លាឃ្មុំព្រះចន្ទ (Moon Bear) មានឈ្មោះជាភាសាខ្មែរថា ខ្លាឃ្មុំអាស៊ី ។​ សម្រាប់លក្ខណៈពិសេសចម្បងរបស់វាគឺ មាន​រូបរាងស្រដៀងនឹងខ្លាឃ្មុំខ្មៅដែរ ប៉ុន្តែមានមាឌតូចជាង ។ ខ្លាឃ្មុំអាស៊ីឈ្មោលមានមាឌធំជាង ខ្លាឃ្មុំអាស៊ីញីពីរដង។ ពេលខ្លាឃ្មុំអាស៊ីឈរ មានកម្ពស់ ១,៥ម៉ែត្រ ទៅ ២ ម៉ែត្រ ហើយវាពូកែ​ឡើងភ្នំ និងដើមឈើ។ នៅភាគខាងត្បូងនៃព្រៃទឹកភ្លៀងនៃអាស៊ីអាគ្នេយ៍គឺជាផ្ទះរបស់​ខ្លាឃ្មុំអាស៊ី ។

    សូមបញ្ជាក់ថា កិច្ចពិភាក្សាស្តីពី “ការសង្រ្គោះ និងការទាំសត្វខ្លាឃ្មុំ” ពីអ្នកជំនាញមក​ពីអង្គការ Free the Bears នឹងរៀបចំធ្វើឡើង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅរាជធានី​ភ្នំពេញ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី