ត្រឹមរយះពេល២ខែប៉ុណ្ណោះ ការលក់ស្លាកលេខរថយន្តពិសេសទទួលចំណូលជាង២លានដុល្លារឯណោះ

76858
  • រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ការលក់ស្លាកលេខរថយន្តពិសេសបានទទួលចំណូលជាង ២លានដុល្លារហើយ បន្ទាប់ពីបានដាក់ឲ្យអនុវត្តចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០មក ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលប្រពឹត្ដទៅនៅថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងបានអនុវត្តអនុក្រឹត្យថ្មីស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះឡើងវិញ ដោយផ្តោតសំខាន់លើការបង្កើតស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តគ្រួសារ ការរក្សាផ្លាកលេខទុក ការផ្ទេរកម្មសិទ្ធិ និងសហកម្មសិទ្ធិ ដើម្បីបំពេញតម្រូវការបន្ថែមទៀត និងផ្តល់ជាជម្រើសដល់ប្រជាពលរដ្ឋ និងដើម្បីកៀរគរចំណូលថវិកាបន្ថែមជូនជាតិ ។
    ឯកឧត្តម បានបញ្ជាក់សាជាថ្មីថា លក្ខណៈសម្បត្តិរបស់ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់០៨ខ្ទង់បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខហើយស្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី