
ក្លិប Real Madrid ខិតជិតនឹងការចុះហត្ថលេខាទិញយកកីឡាករវ័យក្មេង Wonderkid Rodrygo របស់ក្លឹប Santos ។
Rodrygo បានរកគ្រាប់បាល់ចំនួន ៦ គ្រាប់និងបញ្ចូនបាល់បានចំនួន ២ ដង ក្នុងការបង្ហាញខ្លួន ១៥ ប្រកួត ដែលមានអាយុត្រឹមតែ ១៧ ឆ្នាំ ប៉ុណ្ណោះ ហើយ Real បានចូលរួមដេញថ្លៃទិញយកខ្សែបម្រើស្លាបឆ្វេងរូបនេះក្នុងតម្លៃ ៤៥ លានអឺរ៉ូ ( ៥៣ លានដុល្លារ ) ។
ទោះជាយ៉ាងណាក៏ដោយគាត់នឹងមិនអាចទៅប្រទេសអេស្ប៉ាញបាននោះទេ ដោយរងចាំរហូតដល់គាត់មានអាយុ ១៩ ឆ្នាំនៅឆ្នាំ ២០២០ ទើបគាត់អាចលេងឲ្យក្លឹបយក្សរបស់អេស្ប៉ាញនេះបាន ៕
ដោយ៖តារា