មហាមិត្តចិន ផ្ដល់ជំនួយ ១៨៧លានដុល្លារ ដើម្បីស្ថាបនាផ្លូវ-ស្ពាន នៅកម្ពុជា សម្រាប់ឆ្នាំ២០២០

75009
  • ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលបានប្រពឹត្ដទៅនៅថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវជាច្រើនត្រូវបានសាងសង់ថ្មី ផ្លូវខ្លះត្រូវបានកែលំអរ និងលើកកម្ពស់គុណភាព ពង្រីកកាន់តែធំ ។

    ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាក្រៅពីការចំណាយថវិកាជាតិ ប្រទេសកម្ពុជាបានទទួលជំនួយ និងកម្ចីការប្រាក់ទាបពីបណ្ដារប្រទេស និងស្ថាប័នមួយចំនួនដូចជា ប្រទេសចិន ជប៉ុន កូរ៉េ ថៃ វៀតណាម ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
    ឯកឧត្តមបន្តថា ក្រោមជំនួយពីចិនវិញសម្រាប់ឆ្នាំ២០២០នេះមានថវិការសរុបចំនួន ១៨៧លានដុល្លារអាមេរិក សម្រាប់ការស្តារ កែលំអរ និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា សមិទ្ធិផលផ្លូវ និងស្ពានដែលកម្ពុជាសម្រេចបានក្រោមកម្ចីរបស់ចិននាពេលបច្ចុប្បន្ននេះ បានបង្កើតជាប្រព័ន្ធប្រទាក់ក្រឡាគ្នាសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផល និងទំនិញផ្សេងៗប្រកបដោយភាពងាយស្រួលនិងឆាប់រហ័សដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ៧ភាគរយក្នុងមួយឆ្នាំ។
    ឯកឧត្តមបានបញ្ជាក់ថា៖ ” ចិនផ្ដល់ជំនួយសម្រាប់២០២០នេះ គឺយើងបើកការដ្ឋានផ្លូវជាតិលេខ ១០ ផ្លូវជាតិលេខ ១០នេះចិនជួយថវិកា ១៨៧លានដុល្លារ ផ្លូវ ៧១c ផ្លូវ ៤១ផ្លូវ ៣៣ ផ្លូវ ៣១ស្ពាននៅក្រចេះសម្រាប់ ២០២០ នេះ ។ ផ្លូវ ៥០c មិនដឹងថាគេដាក់ចូលឆ្នាំនេះឬឆ្នាំក្រោយទេ ប៉ុន្តែមានគម្រោងខ្ញុំបានលើកហើយហើយផ្លូវ ៥០c ផ្លូវ៧១ ផ្លូវពីស្គន់ទៅកំពង់ចាមផ្លូវបួនគន្លងក៏ដាក់ចូលដែរយើងមានផែនការ ៥ ឆ្នាំបានបញ្ជូនទៅភាគីចិនហើយ ។

    រូបតំណាង

    គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅកម្ពុជាបានទទួលប្រាក់កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធពីសាធារណរដ្ឋប្រជាមានិតចិនសរុបប្រមាណ ២,៨៦៥លានដុល្លារអាមេរិក មានផ្លូវជាតិសរុប ៧៥ខ្សែ ប្រវែងជាង ៧ពាន់គីឡូម៉ែត្រ និងស្ពានធំៗចំនួន១៩ ប្រវែងប្រមាណ ១៨គីឡូម៉ែត្រនិងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា សមិទ្ធិផលផ្លូវ និងស្ពានដែលកម្ពុជាសម្រេចបានក្រោមកម្ចីរបស់ចិននាពេលកន្លងមក ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី