មុនពេលប៉ះគ្នារសៀលនេះ គ្រូបឹងកេត និងវិសាខា បង្ហាញចំណាប់អារម្មណ៍អ្វីខ្លះ?

123638
  • គ្រូបង្គោលក្លឹបបាល់ទាត់បឹងកេត និងគ្រូក្លឹបវិសាខា បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា នៅ​ក្នុងសន្និសីទសារព័ត៌មាន កាលល្ងាចថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មុនការប្រកួតជាមួយគ្នា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ រាជធានីភ្នំពេញ នៃវគ្គ​សន្សំពិន្ទុ សប្តាហ៍ទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០ ។

    លោក Apisit Im Amphai

    លោក Apisit Im Amphai គ្រូបង្គោលក្លឹបបឹងកេតនិយាយថា ក្រុមវិសខាជាក្រុមមួយ​ដែលល្អ ដែលសម្បូរទៅដោយកីឡាករជម្រើសជាតិច្រើន ប៉ុន្តែទោះយ៉ាងនេះក្តីក៏លោក​បង្ហាញ​នូវក្តីរំពឹងថា កូនក្រុមរបស់លោកនឹងធ្វើបានល្អ ពីព្រោះយើងលេងក្នុងដី និងដើម្បីធ្វើឱ្យ​ប្រិយ​មិត្តអ្នកគាំទ្រ របស់ខ្លួនបានពេញចិត្ត ។
    ចំណែកឯគ្រូបង្គោលវិសាខា លោក Curtis Colum Gerard និយាយដែរថា កាលពី​សប្តាហ៍​​មុន លោកបានមកមើលការប្រកួតរបស់ក្រុមបឹងកេតដែរ ដោយក្រុមនេះរៀបចំខ្លួន​បានល្អ ហើយលោកចាប់អារម្មណ៍ថា ក្រុមណាក៏ដោយក៏សុទ្ធតែជាក្រុមខ្លាំងៗ ។

    លោក Curtis Colum Gerard

    ក្រៅពីគូជក់ចិត្ត ១ប្រកួតនេះ ក៏មាន ៥ប្រកួតផ្សេងទៀតដែរ សម្រាប់ការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី២នេះ ដោយថ្ងៃសៅរ៍ទី២២ ខែកុម្ភៈនេះ គឺណាហ្គាវើល ប៉ះជាមួយ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ ខណៈគិរីវង់សុខសែនជ័យ ប៉ះជាមួយក្រុមការពារម្ចាស់ជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀង ដោយ ១ប្រកួតនេះម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ​ប្រកាសចែក​ជូនសំបុត្រឥតគិតថ្លៃសម្រាប់ចូលរួមទស្សនាចំនួន ៨០០សំបុត្រ ។
    សម្រាប់ ៣ប្រកួតនាថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន ក្រុមកងយោធ​ពល​ខេមរភូមិន្ទ នឹងជួបជាមួយអាស៊ីអឺរ៉ុបយូណាយធីត ស្របពេលដែលយុវជនបាទីជួប​ជាមួយ​ភ្នំពេញក្រោន ហើយសូលទីឡូអង្គរនឹងត្រូវជួបជាមួយអង្គរថាយហ្គឺរ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី