Sterling បង្ហាញបំណងចង់ទៅ Real ប៉ុន្តែបន្តប្តេជ្ញាចិត្តចំពោះ Man City ដែលកំពុងជួបទុក្ខ

23289

Raheem Sterling បើកចំហសម្រាប់ការផ្លាស់ទៅកាន់ក្លឹប Real Madrid នាពេលអនាគត ប៉ុន្តែទទូចថា គាត់នៅតែប្តេជ្ញាចិត្តទាំងស្រុងចំពោះការបន្តលេងរហូតដល់ផុតកុងត្រាបច្ចុប្បន្នរបស់គាត់នៅ Manchester City ។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះនៅជាប់កុងត្រាជាមួយនឹងម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ។ ទោះយ៉ាងណាក៏ដោយ Sterling បានស្វែងរកទម្រង់ដ៏ល្អឥខ្ចោះរបស់គាត់ក្រោមការណែនាំរបស់លោក Pep Guardiola ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្លឹបកំពូលៗ ។ ខ្សែយុទ្ធវ័យ ២៥ ឆ្នាំរូបនេះបង្ហាញទម្រង់លេងល្អមែនទែន ដោយ ៣ រដូវកាលកន្លងមកនេះ  ដោយ Sterling រកគ្រាប់បាល់លើស ២០ គ្រាប់ជាប់ៗគ្នា ខណះនារដូវកាល ២០១៩/២០២០នេះ ស៊ុតបញ្ចូលទីបាន ២០គ្រាប់ហើយ ។ ក្រុមយក្សនៃក្របខណ្ឌ La Liga ស្ដេចស Real Madrid តែងតែបង្ហាញចំណាប់អារម្មណ៍ចង់បានសមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ដើម្បីយកទៅពង្រីកតំបន់ប្រយុទ្ធរបស់ពួកគេ ។

Sterling បានប្រាប់ AS នៅពេលដែល Man City ត្រៀមប៉ះ Real Madrid ក្នុងជំនួបទី១ នៃវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ថា៖ “ វាគឺជារឿងមួយក្នុងចំណោមរឿងទាំងនោះ… ឥឡូវនេះខ្ញុំនៅ City ហើយខ្ញុំពិតជារីករាយណាស់ ។ ប៉ុន្តែ Real Madrid គឺជាក្លិបដ៏អស្ចារ្យមួយនៅពេលដែលអ្នកឃើញអាវពណ៌សអ្នកដឹងច្បាស់ថាតើក្លិបនេះតំណាងឱ្យអ្វីដែល វាពិតជាអស្ចារ្យណាស់។ ប៉ុន្តែនៅពេលជាមួយគ្នានេះខ្ញុំមានកិច្ចសន្យាជាមួយ City ហើយខ្ញុំត្រូវតែគោរពវា ។ ប៉ុន្តែវាជាក្លិប (Real Madrid ) ដ៏អស្ចារ្យមួយ ” ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី