Canal + France៖ Antoine Griezmann នឹងបន្ដស្នាក់នៅជាមួយក្លឹប Atletico Madrid

24168
  • ខ្សែប្រយុទ្ធក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងសន្និសីទសារព័ត៌មានមួយថាលោកនឹងបន្តជាមួយក្រុម Rojiblanco ( AT Madrid ) ដោយទទួលយកការផ្តល់ជូនរបស់ក្លឹបជើងឯក UEL ដើម្បីបន្តនៅជាមួយក្លឹបនេះ ហើយបានបញ្ចប់ក្ដីសង្ឃឹមរបស់ក្លឹប Barcelona ក្នុងការចង់បានរូបគេ ។

    Related image

    Griezmann បានបដិសេធផ្ទេរទៅកាន់ក្លិប Barca បន្ទាប់ពីមានកិច្ចពិភាក្សាជាច្រើនខែ ហើយក្លឹបជើងឯក Laliga បានផ្ដល់ឲ្យគាត់ក្នុងតម្លៃខ្លួន ១០០ លានអ៊ឺរ៉ូ ។ ទោះជាយ៉ាងណា Atletico បានឆ្លើយតបជាមួយនឹងការផ្តល់ជូនរបស់ក្លឹប Barce ដោយបានធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ក្លិប ។

    Image result for Griezmann

    លើសពីនេះទៀតគ្រប់គ្នានៅក្លឹប និងគ្រូបង្វឹក Diego Simeone បានធ្វើការស្នើឱ្យគាត់បន្ដស្នាក់នៅ ។ ការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Europa League បានដើរតួសំខាន់នៅក្នុងរឿងនេះផងដែរ ។ ប៉ុន្តែយោងតាម Canal + Francia បានឲ្យដឹងថា៖ ” Griezmann បានសម្រេចចិត្តស្នាក់នៅជាមួយនឹងក្លឹប Atletico Madrid និងដឹកនាំគម្រោងរបស់ក្លិបបន្តទៀត “៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី