អតីតតារាឆ្នើម Van Persie ចោទចំៗថា តំបន់បម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal អន់បំផុត

41045
  • Robin Van Persie បាន​និយាយ​ក្នុងអំឡុង​ពេល​ប្រកួត​ដែល Arsenal ប្រកួត​ឈ្នះ​ក្លឹប Olympiacos ក្នុង​លទ្ធផល ១ទល់​នឹង​០ នៅជើងទី១ នៃ​វគ្គ ១៦ក្រុម​ចុងក្រោយ​ ពាន​រង្វាន់ UEFA Europa League​ ដែល Lacazette រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់​នេះ។ អតីត​កីឡាករ​ក្លឹប Manchester United រូប​នេះ​បាន​អះអាង​ថា​ ផ្នែក​ខ្សែបម្រើ​របស់​ Arsenal មិនសូវ​លេចធ្លោ ហើយ​កីឡាករ​ដូចជា Granit Xhaka, Matteo Guendouzi និង Joe Willock ពិបាក​នឹង​បញ្ជូន​បាល់​ដាច់​ឱ្យខ្សែប្រយុទ្ធ ។

    លោក Van Persie បាន​និយាយ​ប្រាប់​សារព័ត៌​មាន BT Sport ថា៖ “Arsenal បានបង្កើត​ឱកាសមួយចំនួន​​ ដូចជា​យើង​បាន​ឃើញ Lacazette ជាដើម គ្រាប់បាល់​នោះគួរ​តែចំគោល​ដៅ។ ក្រៅ​ពីនោះ មានឱកាស​មួយ​ផ្សេងទៀត ប៉ុន្តែហេតុអ្វី​បាន​ជា Arsenal មិនសូវ​មានឱកាស? ខ្ញុំ​ជឿថា មកពីខ្សែបម្រើ ដោយសារ​ខ្សែប្រយុទ្ធ​មិនជឿ​ថា​ពួកគេ​អាច​បញ្ជូន​បាល់ទម្លុះ​មក​បាន ” ។

    អតីតកីឡាករកាំភ្លើងធំរូបនេះបន្តថា៖ “បើ​យើង​មើល​ Xhaka, Willock, Guendouzi ពួកគេ​ពិបាក​នឹង​បញ្ជូន​បាល់​ផ្ដាច់ឡើង​ទៅឱ្យ​ខ្សែប្រយុទ្ធ​បាន​ណាស់ ហើយ​ដោយសារ​មូលហេតុនេះ បានប៉ះពាល់​យ៉ាងខ្លាំង​ដល់​ខ្សែប្រយុទ្ធ ៣រូប​នៅខាងលើ ។ ពួកគេ​តែង​តែទន្ទឹង​រង់ចាំ​ការ​បញ្ជូន​បាល់​ពី​ខាងក្រោយ​ទៅ ប៉ុន្តែពួកគេ​មិនសូវ​បានទទួល​ដូចបំណងទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី