Lampard ៖ ការអវត្តមានរបស់ Kane និង Son មិនគួរជាលេសរបស់លោក Mourinho ឡើយ

66951
  • អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Frank Lampard បាននិយាយថា បញ្ហារបួសរបស់ Harry Kane និង Son Heung-min មិនត្រូវក្លាយលេសរបស់គ្រូបង្វឹករបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho នោះទេ ។

    លោក Mourinho បានពណ៌នាពីស្ថានភាពរបួសរបស់ក្រុមលោកថា ជាស្ថានភាពអាក្រក់បំផុតនៅអឺរ៉ុប ដែលអាចធ្វើឱ្យក្រុមរបស់លោកពិបាកប្រជើងកៅអី Top-4 នៃក្របខណ្ឌ Premier League នារដូវកាលនេះ ខណះតារាជើងស៊ុតទាំងពីររបស់ Spurs នឹងត្រូវវត្តមានរយះពេលយូរអាចរហូតដល់ចប់រដូវកាលនេះ ។ ក្រុមតោខៀវ Chelsea ក៏ជាប់វិបត្តិខ្លាំងដែលមានកីឡាកររងរបួសដ៏អាក្រក់បំផុតនៃរដូវកាលនេះផងដែរ ដោយ N’Golo Kante, Christian Pulisic និង Callum Hudson-Odoi ទំនងជានឹងអវត្តមាននៅថ្ងៃសៅរ៍នេះផងដេរ ខណៈដែលលោក Lampard ត្រៀមប្រឈមមុខនឹងគ្រូចាស់របស់ក្រុមតោខៀវលោក Mourinho នារាត្រីនេះ ។

    Lampard បានប្រាប់អ្នកយកព័ត៌មានថា៖ “ ខ្ញុំគិតថាយើងទាំងអស់គ្នាមានអារម្មណ៍ដូចគ្នាក្នុងនាមជាអ្នកគ្រប់គ្រងរ ។ នៅពេលអ្នកមានកីឡាករឆ្នើមៗរងរបួសអ្នកដឹងថា អ្នកនឹកពួកគេប៉ុណ្ណា ប៉ុន្តែពួកគេក៏មានក្រុមធំផងដែរ ។ ដូចខ្ញុំបាននិយាយយើងមានកីឡាករឆ្នើមៗចំនួន ៥ នាក់នៅរដូវកាលមុន និង ៤ឬ៥នាក់នៅពេលនេះ ។ អ្នកនឹងមានអារម្មណ៍ដូច្នេះ ហើយខ្ញុំយល់ពីអារម្មណ៍របស់គាត់ ( Mourinho ) ព្រោះអ្នកចង់បានកីឡាករកំពូលៗទាំងអស់របស់អ្នក ។ ប៉ុន្តែវាមិនធ្វើឱ្យខ្ញុំគិតថា ពួកគេខ្សោយជាងអ្វីទាំងអស់ដែល Jose និយាយទេ ។ ខ្ញុំដឹងថាយើងនឹងមានក្រុមដ៏ស្វិតស្វាញមួយនៅថ្ងៃស្អែក (ថ្ងៃសៅរ៍នេះ) ” ។

    គ្រូ Chelsea រូបនេះបន្ថែមថា៖ “កីឡាករដែលមិនគួរឱ្យជឿដូចជា Harry Kane គឺត្រូវខកខាន ហើយឥឡូវនេះ Son ក៏អវត្តមាន ប៉ុន្តែជាមួយ Harry Kane វាតែងតែធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនៅពេលដែលលោក Pochettino គឺជាអ្នកគ្រប់គ្រង ហើយ Harry Kane បានរងរបួសពីរបីដង ។ ពួកគេនៅតែខ្លាំង ពីព្រោះពួកគេមានកីឡាករដែលអាចបំពេញបាន ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី