ចំនួនមនុស្សស្លាប់ឡើងដល់២,៣៤៥ និងអ្នកឆ្លងជិត៧៦,៣០០ ដោយសារមេរោគសាហាវ Covid-19

86339
  • បើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារមេរោគ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងលើស ២,៣៤៥នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ ៧៦,២៨៨នាក់ ។

    ហើយកាលពីថ្ងៃទី២១ម្សិលមិញនេះមានមនុស្សចំនួន ១០៩នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនកើនដល់ ២,៣៤៥នាក់ និងមនុស្សឆ្លងមេរោគ COVID-19 ថ្មីទៀតមានចំនួនជិត ៤០០នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ១៣ របស់ចិន ធ្វើឲ្យចំនួនកើនដល់ ៧៦,២៨៨នាក់ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី