
គ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Julen Lopetegui បាននិយាយអំពី Lionel Messi នៅក្នុងបទសម្ភាសន៍មួយសម្រាប់បណ្តាញទូរទស្សន៍អាហ្សង់ទីន TyC ហើយបាននិយាយដល់តារាបាល់ទាត់របស់ក្លិប Barcelona ថា៖ “គាត់ជាកីឡាករល្អបំផុតគ្រប់ពេល” ។
មុនពេល World Cup នៅប្រទេសរុស្ស៊ី គ្រូបង្វឹករបស់អេស្ប៉ាញរូបនេះបាននិយាយអំពី Messi ជាច្រើន ហើយបានចាត់ទុកថាគាតជាកីឡាករដែលមិនមានអ្នកណាអាចប្រៀបស្មើរឡើយ ។ លោកបាននិយាយថា៖ “វាមិនសូវទំនងនោះឡើយដែលយើងនឹងឃើញកីឡាករម្នាក់ផ្សៀងទៀតដូចគាត់ “។
នៅក្នុងបទសម្ភាសន៍គ្រូបង្វឹកថ្មីរបស់ Real ដែលទើបតែតែងតាំងកាលពីម្សិលមិញលោក Lopetegui បានកោតសរសើរយ៉ាងខ្លាំងទៅលើកីឡាករ Messi និងបានបន្ថែមថា៖ “គាត់បានធ្វើឱ្យមានភាពខុសគ្នាតាមវិធីជាច្រើន ហើយវាជាសេចក្តីរីករាយក្នុងការមើលគាត់លេង” ។ លោក Lopetegui បានចាត់ទុកក្រុមអាហ្សង់ទីនថាជាក្រុមដ៏អស្ចារ្យជាមួយនឹងកីឡាករដ៏អស្ចារ្យ ។ នេះបើយោងតាមគាត់បាននិយាយថា អាហ្សង់ទីនជាក្រុមមួយដែលមានឱកាសពិតប្រាកដក្នុងការឈ្នះពានរង្វាន់ World Cup ។
Lionel Messi និង Lopetegui កំពុងស្ថិតនៅលើផ្លូវជាមួយគ្នាសម្រាប់ការប្រកួត World Cup ខណះពេលឥឡូវនេះលោក Julen Lopetegui កំពុងតែទទួលបានការងាថ្មីជាអ្នកចាត់ការរបស់ក្លឹប Real Madrid ហើយលោកនឹងបានជួបកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះជាច្រើនទៀតនៅទឹកដីអេស្ប៉ាញ ៕
ដោយ៖តារា