
ជំនួបកក្រើកមេឃរញ្ជួយដីប្រចាំលីគកំពូលកម្ពុជា ក្របខណ្ឌ Metfone Cambodian League រវាងក្រុមខ្លាំងពីរ វិសាខា និងបឹងកេត បានមកដល់ហើយ ។
លីគកំពូលកម្ពុជា រដូវកាល២០២០ បានចាប់ផ្ដើមដល់សប្ដាហ៍ទី២ ហើយ ។ ខណះការប្រកួតស៊ីសាច់ហុតឈាមគ្នារវាងក្រុមខ្លាំងពីរប្រចាំប្រទេសកម្ពុជា ដែលអ្នកគាំទ្រទន្ទឹមរង់ចាំបានមកដល់ហើយ គឺជំនួបរវាងក្លឹបបឹងកេត និងវិសាខា ដោយក្រុមទាំងពីរត្រូវការឈ្នះជាចាំបាច់ ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅការបើកឆាករដូវកាល ២០២០នេះ ។
គួររំលឹកឱ្យដឹងថា ក្លឹបបាល់ទាត់សម្បូរធនធាន វិសាខា នឹងត្រូវហោះទៅសួរសុខទុកក្រុមម្ចាស់ផ្ទះ ដែលជាអតីតម្ចាស់ជើងឯកក្របខណ្ឌ Metfone Cambodian League ៣ រដូវកាល បឹងកេត នៅរសៀលម៉ោង ៣ៈ៣០នាទីនេះ ដែលការប្រកួតនឹងធ្វើឡើងនៅលើកីឡដ្ឋានថ្មី Cambodia Airways Stadium ៕
ដោយ៖ តារា