
ហ្វូងសត្វប្រចៀវរាប់លានក្បាលហោះចេញពីល្អាងនៅភ្នំសំពៅ ដែលស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលរង់ចាំត្រៀបត្រាដើម្បីផ្តិតរូបភាព ដែលជារៀងរាល់ថ្ងៃ នៅមុនពេលថ្ងៃរៀបលិច ហ្វូងប្រចៀវទាំងនោះតែងនាំគ្នាចេញពីល្អាងទៅរកចំណី ធ្វើឱ្យខ្មៅដាស់ពេញមេឃ ៕
ដោយ៖ ស្រស់