AC Milan ត្រៀមផ្តល់ជូនអ្នកចាំទី Donnarumma ទៅឱ្យ Chelsea ជាថ្នូរក្នុងការនាំយក Morata

33048
  • ក្លឹប AC Milan ត្រៀមផ្តល់ជូនអ្នកចាំទី Gianluigi Donnarumma ទៅឱ្យក្លឹបតោខៀវ Chelsea ជាថ្នូរក្នុងការនាំយកកីឡាករ  Alvaro Morata ។  Corriere dello Sport បានអះអាង

    Image result for Gianluigi Donnarumma

    អ្នកចាំទីវ័យ ១៩ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី San Siro នៅរដូវក្តៅនេះ ខណះក្លឹបបានដាក់ចេញនៅតម្លៃខ្លួនចំនួន ៧០ លានអឺរ៉ូ ( ៨២ លានដុល្លារអាមេរិក ) ប៉ុន្តែគ្មានក្លឹបណាចាប់អារម្មណ៍អ្នកចាំទីរូបនេះនោះឡើយ ។

    Image result for AC Milan want Donnarumma-Morata swap

    ក្លឹបតោខៀវប្រឈមនឹងការបាត់បង់អ្នកចាំទីដៃទី១ សញ្ជាតិប៊ែលហ្សិក Thibaut Courtois នៅរដូវកាលក្ដៅនេះ ខណះក្លឹប AC Milan កំពុងសង្ឃឹមថាពួកគេអាចចូលរួមក្នុងការប្រកួតប្រជែងនាំយកខ្សែប្រយុទ្ធរបស់ក្លឹប Chelsea កីឡាករ Morata បាននិងត្រៀមរៀបចំផ្ដល់ជូនអ្នកចាំទី Donnarumma ជាថ្នូរលួងចិត្តឲ្យក្លឹបតោខៀវលក់កីឡាកររូបនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី