ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ បញ្ហាជម្ងឺ COVID -19 ធ្វើឱ្យប្រទេសមួយចំនួនធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច

13586

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ជំងឺកូរ៉ូណា ( COVID -19) បានធ្វើឱ្យប្រទេសមួយចំនួនធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ ។

សម្តេចតេជោបានបន្តថា នៅពេលថ្មីៗកន្លងមកនេះ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូរ៉ូណា (COVID-19) បានធ្វើឱ្យមានការប្រឈមដ៏ធំមួយទៀតក្នុងចំណោមបញ្ហាប្រឈមមានសម្រាប់ប្រទេសក្នុងសកលលោក ពិសេសសង្គ្រាមពាណិជ្ជកម្មនៃការអន់ថយនៃកំណើនសេដ្ឋកិច្ច ។
សម្តេចតេជោបន្តទៀតថា ផលប៉ះពាល់ជំងឺ COVID-19 បានមកដល់មិនអាចព្យាករណ៍ទុកមុនបានអំពីទំហំរបស់វា ហើយកំពុងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសនានានៅក្នុងតំបន់អាស៊ី និងអាចរុញច្រានឱ្យប្រទេសមួយចំនួនធ្លាក់ក្នុងវិបត្តិ។ ប្រការនេះបានបង្កើតឱ្យមានការព្រួយបារម្ភចំពោះនិយោគជកផងដែរ ។
សម្តេចតេជោបានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសជាច្រើនបានដាក់ចេញនូវវិធានការជាច្រើនដើម្បីធ្វើការស្រោចស្រង់ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយកំណើតសេដ្ឋកិច្ច ក្នុងតំបន់។ ទន្ទឹមនេះ ជំងឺកូវីដនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា៖ “វិស័យពីររបស់កម្ពុជាដែលរងប៉ះពាល់ធ្ងន់ជាងគេគឺ១.វិស័យទេសចរណ៍ ដោយសារអ្នកទេសចរណ៍ភ័យលែងហានធ្វើដំណើរកម្សាន្ត និងទី២ វិស័យកាត់ដេរ ដោយសាខ្វះវត្ថុធាតុដើម បិទរោងចក្រមួយចំនួននៅប្រទេសចិនមិនទាន់ដំណើរការឡើងវិញ ជាប្រក្រតី” ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី