បង្វិលភព! Ronaldo និង Messi អាចនឹងមានឱកាសក្លាយជាមិត្តរួមក្រុមគ្នានៅក្នុងក្លឹបថ្មីមួយ

108417
  • ក្រោយ​ពី​ល្បីល្បាញ​ក្នុង​ពិភព​បាល់ទាត់​អឺរ៉ុប​អស់រយៈ​ពេល​ជាង​ ១០ឆ្នាំ​ តើ Lionel Messi និង Cristiano Ronaldo អាចទុក​ការ​ប្រជែង​របស់​ពួក​គេ​មួយឡែក ហើយ​មក​លេង​រួម​គ្នា​ជាមិត្ត​រួម​ក្រុម​ដែរទេ? ខណះលោក David Beckham អាច​ជា​បុគ្គល​ម្នាក់​ដែល​ធ្វើ​ឱ្យ​រឿ​ងនេះ​ក្លាយ​ជា​ការ​ពិត ។

    អតីត​កីឡាករ​ខ្សែបម្រើ​របស់​ក្លឹប Manchester United និង Real Madrid រូប​នេះ​មាន​​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​សម្រាប់​ក្លឹប​ថ្មី​របស់​គាត់។ ប្រធាន​ក្រុម​របស់ Barcelona គឺ Messi ដែល​មានវ័យ ៣២ឆ្នាំ និង​ខ្សែប្រយុទ្ធ​ក្លឹប Juventus គឺ Ronaldo ដែល​មាន​វ័យ​ ៣៥ឆ្នាំ​អាច​នឹង​បញ្ចប់​អាជីព​របស់ពួកគេ​ដោយ​លេង​នៅ​ក្លឹប​តែមួយ​ គឺ​ក្លឹប Inter Miami ដែល​មាន​ភាគ​ហ៊ុន​របស់​លោក Beckham នេះ​បើយោង​តាម​សារព័ត៌មាន The Mirror ។

    សារព័ត៌​មាន​ខាង​លើ​បានអះអាងថា ក្លឹប​ថ្មីនេះ​មាន​មហិច្ឆតាធំ ដែល​ក្នុង​នោះ ពួកគេ​អាច​ទាក់ទាញ​យក​កីឡាករ​ឆ្នើម​បំផុត​ក្នុងលោក​ទាំង ២ រូប​មក​​សហរដ្ឋ​អាមេរិច ។
    ក្លឹប LA Galaxy ក៏ចាប់អារម្មណ៍ចង់​បាន Messi ដែរ ប៉ុន្តែ​អ្នកចាត់ការ​ក្លឹប Minnesota United គឺ​លោក Adrian Heath ជឿថា​កម្លាំង​ទាក់ទាញ​របស់​លោក Beckham អាចធ្វើ​ឱ្យ​ក្ដីសុបិន​​ដើម្បី​ផ្សំផ្គុំ​កីឡាករ​ខ្សែប្រយុទ្ធ​ទាំងពីរ​រូប​ក្លាយ​ជា​ការ​ពិត ។

    លោក Heath បាន​និយាយ​ប្រាប់​សារព័ត៌​មាន Mirror ថា៖ “ចំពោះ Ronaldo និង Messi គោល​ដៅ​ជាក់ស្ដែង​២ សម្រាប់​ពួកគេ​ក្នុង​លីគ​កំពូល​អាមេរិច​​អាចជា Los Angeles និង Miami ។ បើ​ពិនិត្យ​មើលទំនាក់​ទំនង​រវាង​ពួកគេ និង​ផែនការ​របស់​លោក Beckham ខ្ញុំ​គិត​ថា​គេទាំងពីរ​នឹងទៅ Miami ហើយ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី