អ្នកទៅបោះឆ្នោតជ្រើសរើសសភានៅអ៊ីរ៉ង់មានការធ្លាក់ចុះខ្លាំង ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ

84219
  • តាមសេចក្តីរាយការណ៍របស់កាសែតបរទេសបានឲ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតជ្រើសរើសសភាក្នុងប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍កន្លងមក មានចំនួនតែ ៤២,៥៧ ភាគរយប៉ុណ្ណោះ ។ តាមសម្តីរបស់មន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសអីរ៉ង់ បានឲ្យដឹងថា ​ចំនួននេះ គឺមានកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ។

    មន្រ្តីរូបនោះបាននិយាយថា ចំនួនដ៏តិចនេះ ជាសញ្ញាបង្ហាញនូវការមិនពេញចិត្តកាន់តែកើតមានច្រើនឡើង ចំពោះការដឹកនំារបស់មេដឹកនំាប្រទេស និងចំពោះស្ថានភាពសេដ្ឋកិច្ច ។
    កាលពីការបោះឆ្នោតក្នុងឆ្នំា ២០១៦ ចំនួនអ្នកទៅបោះឆ្នោត មាន ៦២ ភាគរយ ។ មេដឹកនំារបស់ប្រទេស និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតក្នុងជួររដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត កាលពីថ្ងៃសុក្រកន្លងមក ដើម្បីបង្ហាញថា ប្រទេសអ៊ីរ៉ង់មិនចុះចាញ់នឹងការកៀបសង្កត់របស់សហរដ្ឋអាមេរិកឡើយ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី