
ក្លឹប Monaco និងក្លឹប Atletico Madrid បានឈានដល់កិច្ចព្រមព្រៀងដំបូងមួយដែលនឹងធ្វើឱ្យកីឡាករ Thomas Lemar ចូលរួមជាមួយក្រុមជើងឯករងលីគកំពូលអេស្ប៉ាញ ក្នុងតម្លៃខ្លួន ៦០ លាន អឺរ៉ូ ( ៧០.៥ លានដុលារ ) ។
កីឡាករអន្តរជាតិបារាំងរូបនេះបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើនដូចជាក្លឹប ហង្សក្រហម Liverpool និង Arsenal ប៉ុន្តែជាលទ្ធផលគឺក្រុមរបស់លោក Diego Simeone ដែលទទួលបានជ័យជំនះក្នុងការប្រកួតប្រជែងនេះ ហើយត្រូវបានគេជឿជាក់ថានិងបញ្ចប់ការចុះហត្ថលេខារនៅសប្តាហ៍នេះ ៕
ដោយ៖តារា