
ក្លឹប Chelsea បានបញ្ជាក់ថា Hakim Ziyech បានចុះកុងត្រារយៈពេល ៥ ឆ្នាំជាផ្លូវការជាមួយក្រុមរបស់ខ្លួន បន្ទាប់ពីបានយល់ព្រមលើលក្ខខណ្ឌផ្ទេពីក្លិប AFC Ajax ។
ការផ្លាស់ប្តូររបស់កីឡាករអន្តរជាតិម៉ារ៉ុក Hakim Ziyech ទៅកាន់ទឹកដី Stamford Bridge ត្រូវបានប្រកាសកាលពីដើមខែនេះបន្ទាប់ពីក្រុមរបស់លោក Frank Lampard បានយល់ព្រមបង់ប្រាក់ចំនួន ៤០ លានអឺរ៉ូ (៣៣.៥ លានផោន / ៤៣.៣ លានដុល្លារ) ដើម្បីទទួលខ្សែបម្រើឆ្នើមវ័យ ២៦ឆ្នាំរូបនេះ ។ Ziyech នឹងចំណាយពេលនៅសល់នៃយុទ្ធនាការបច្ចុប្បន្ននៅក្របខណ្ឌ Eredivisie មុនពេលផ្លាស់ទៅកាន់ក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍នៅរដូវក្ដៅខាងមុខ ។
ខ្សែបម្រើប្រយុទ្ធរូបនេះបានប្រាប់គេហទំព័រផ្លូវការរបស់ក្លិប Chelsea ថា៖ “ ខ្ញុំពិតជារីករាយនិងមានមោទនភាពដែលបានចុះកុងត្រាជាមួយក្លិបដ៏ធំមួយដូចជា Chelsea ។ ខ្ញុំកំពុងទន្ទឹងរងចាំរដូវកាលក្រោយ ហើយសង្ឃឹមថាយើងអាចទទួលបាននូវអ្វីដែលអស្ចារ្យជាមួយគ្នា ” ៕
ដោយ៖ តារា