យោងតាម The Mirror បានឲ្យដឹងថាក្លឹប Manchester United លែងចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយនឹងខ្សែការពារឆ្វេង Danny Rose របស់ Tottenham និង ជម្រើសជាតិអង់គ្លេសទៀតហើយ ។
របាយការណ៍នេះបាននិយាយថា គ្រូបង្វឹកលោក Jose Mourinho បានប្រាប់អនុប្រធានប្រតិបត្តិរបស់ក្លឹបលោក Ed Woodward ថាលោកសប្បាយចិត្តនឹងជម្រើសបច្ចុប្បន្នរបស់គាត់ ហើយការចុះហត្ថលេខាជាមួយ Rose លែងជាអាទិភាពទៀតហើយ ។
បច្ចុប្បន្នក្លឹប Man Utd មានខ្សែការពារឆ្វេង Ashley Young និង Luke Shaw រួមជាមួយនឹងការទើបតែចុះកិច្ចសន្យាថ្មីជាមួយនិងកីឡាករ Diogo Dalot ពីក្លិប Porto ៕
ដោយ៖តារា