
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០នេះ អ្នកជម្ងឺវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅប្រទេសចិនសរុបចំនួន ២៤,៧៣៤នាក់ហើយដែលជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ ខណៈករណីឆ្លងថ្មីមានអត្រាធ្លាក់ចុះ ។
តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា តួលេខប្រចាំថ្ងៃនៃអ្នកឆ្លង COVID-19 ថ្មីនៅចិនបានបន្តស្ថិតនៅក្រោមអត្រា ១,០០០នាក់ ។ យ៉ាងណាមិញ យោងតាមតួលេខប្រចាំថ្ងៃនៃអ្នកឆ្លងថ្មីបានបង្ហាញថា មានករណីអ្នកឆ្លងថ្មីសរុប ៤០៩នាក់នៅក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ខណៈអ្នកដែលបានជាសះស្បើយវិញមានរហូតទៅដល់ ១,៨៤៦នាក់ ។ ដូច្នេះ វាជាលទ្ធផលវិជ្ជមានដ៏ល្អមួយ នៅក្នុងការប្រយុទ្ធប្រឆាំងមេរោគឆ្លង COVID-19 នៅទូទាំងប្រទេសចិន ៕
ដោយ៖ បូណា