
លោក Pep Guardiola បាននិយាយថា Real Madrid គឺជាស្តេចនៃ Champions League ខណៈដែលអតីតគ្រូបង្វឹកក្រុម Barcelona រូបនេះ បានត្រៀមដឹកនាំក្រុម Manchester City របស់គាត់ប្រកួតនឹងក្លឹបយក្សអេស្ប៉ាញ ខណះក្រុមស្ដេចស គឺជាក្លឹបដែលគាត់ចង់ធ្វើត្រាប់តាម ។
Man City នឹងធ្វើដំណើរទៅកាន់ទឹកដី Santiago Bernabeu នៅថ្ងៃពុធនេះសម្រាប់ការប្រកួតជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេជាមួយក្រុម Real Madrid របស់លោក Zinedine Zidane ។ ក្រុមអធិរាជស Real Madrid គឺជាម្ចាស់ជើងឯកចំនួន ៤ ក្នុង ៦ រដូវកាលចុងក្រោយនៃពានរង្វាន់ Champions League ខណះលោក Guardiola បាននិយាយដោយមិនលាក់លៀមថា Man City របស់លោក ចង់ដើរតាមគន្លងរបស់ក្រុមស្ដេចស ។
អតីតគ្រូ Barcelona រូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំមានការកោតសរសើរមិនគួរឱ្យជឿចំពោះក្លឹបនេះ ( Real Madrid ) ។ កីឡាករដែលបានលេងនៅទីនោះបានលេងច្រើនដងហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រ (Champions League) ហើយខ្ញុំមិនដឹងថាម្នាក់ៗបានលើកវាប៉ុន្មានដងនោះទេ ។ ប្រហែលជា Claudio បានឈ្នះពានរង្វាន់ Champions League និងនរណាម្នាក់ផ្សេងទៀត ។ យើងមិនមានកីឡាករជាច្រើនដែលបានឈ្នះវានោះទេ ប៉ុន្តែយើងត្រូវការការចង់ឈ្នះវា ហើយជាខ្លួនយើង យើងអាចឈ្នះ ឬបាត់បង់វា ។ ប៉ុន្តែយើងត្រូវតែជាខ្លួនយើងក្នុងរយៈពេល ១៨០ នាទីទល់នឹង Real Madrid ។ វាគឺជា Real និងជាការសាកល្បងដ៏ពិតប្រាកដ ” ។
លោក Pep បន្តទៀតថា៖ “ពួកគេជាក្លិបដែលយើងចង់ធ្វើត្រាប់តាម និងយកតម្រាប់តាម ហើយយើងត្រូវតែនៅទីនោះ ។ ខ្ញុំចង់ទៅទីនោះហើយនៅចុងបញ្ចប់នៃការប្រកួតខ្ញុំចង់និយាយថា “យើងជាអ្វីដែលយើងមាន” ។ នេះគឺជារឿងសំខាន់បំផុតនៅក្នុងការប្រកួតប្រជែងប្រភេទទាំងនេះ ” ៕
ដោយ៖ តារា