តួកគី បានប្រកាសបិទព្រំដែនជាមួយអ៊ីរ៉ង់ ក្រោយផ្ទុះមេរោគ Covid-19 ដ៏គួរឱ្យព្រួយបារម្ភ

110452
  • កាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃនៃប្រទេសតួកគីបាននិយាយថា ប្រទេសតួកគីបានប្រកាសបិទ ព្រំដែនជាមួយប្រទេសអ៊ីរ៉ង់ នៅចំពោះមុខនៃការកើនឡើងនូវករណីឆ្លងជំងឺកូរ៉ូណាវីរុស នៅក្នុងប្រទេស អ៊ីរ៉ង់ ។

    ទូរទស្សន៍ A Haber បាននិយាយដោយដកស្រង់សម្តីពីសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃថា «ព្រំដែនរវាងតួកគី និងអ៊ីរ៉ង់ ត្រូវបានបិទដោយ​សារវីរុសនេះ»។
    រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់តួកគី លោក Fahrettin Koca បាននិយាយថា ទីក្រុងអង់ការ៉ាកំពុងផ្អាកសេវាកម្មដឹកជញ្ជូន​ជាមួយប្រទេសជិតខាង ជាពិសេសការហោះហើរ ការធ្វើដំណើរតាមរថភ្លើង និងការឆ្លងកាត់យានយន្តនានា ។
    ករណីដំបូងដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអ៊ីរ៉ង់បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​ ២០២០ ។ យោងតាមទិន្នន័យ​ផ្លូវការ ឥឡូវនេះចំនួនអ្នកឆ្លងជំងឺកូរ៉ូណាវីរុសនេះបានកើនឡើងដល់ ៤៣នាក់ហើយ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨នាក់ ។

    នៅចុងខែធ្នូ ឆ្នាំ២០១៩ មានការផ្ទុះឡើងនូវជំងឺរលាកសួតធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុស COVID-19 (កាលពីមុនត្រូវបានគេស្គាល់ថា ជា 2019-nCoV) ត្រូវបានគេរាយការណ៍នៅទីក្រុងវូហាន ប្រទេសចិន ដែលជាទីតាំងកម្លាំងសេដ្ឋកិច្ច និងឧស្សាហកម្មដែល​មានប្រជាជន ១២លាននាក់។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការឆ្លងមេរោគកូរ៉ូណាវីរុសថ្មីនេះ គឺជាភាពអាសន្ន​ផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ដែលបញ្ជាក់ថា វាជាជំងឺរាតត្បាតដែលមានទីតាំងជាច្រើន។ ក្រៅពីប្រទេសចិន មានប្រទេសចំនួន ២៧ផ្សេងទៀតរួមទាំងប្រទេសរុស្ស៊ីផងដែរ បានរាយការណ៍អំពីករណីឆ្លងវីរុសនេះ។ យោងតាមរបាយការណ៍ចុង​ក្រោយបានបង្ហាញថា ប្រទេសចិនបានបញ្ជាក់ថា មានអ្នកជំងឺជាង ៧៧.០០០នាក់បានឆ្លងវីរុសនេះ។ ចំនួនអ្នកស្លាប់ដោយសារវីរុសបាន​កើនឡើងដល់ ២.៤៤២នាក់ ប៉ុន្តែអ្នកជំងឺជាង ២២.៩០០នាក់បានព្យាបាលជាសះស្បើយ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី