ធឿន ធារ៉ា ឈ្នះពិន្ទុ Surarith នៅសង្វៀន Max Muay Thai ដោយពិន្ទុ

51400
  • ជើងខ្លាំង ធឿន ធារ៉ា បានបញ្ចេញស្នៀតវ៉ៃច្បាស់ៗពេញ៣ទឹក ដើម្បយកឈ្នះពិន្ទុកីឡាករថៃ ស៊ូរារិត ភិចណុងគី (Surarith Petchnongkee) កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ នៅសង្វៀន Max Muay Thai។

    Image may contain: 2 people, text

    Image may contain: 3 people, people standing

    ការប្រកួតនៅទឹកទី១ ធារ៉ា បានម៉ាត់ដៃចំៗផ្ទៃមុខថៃ រួមទាំងស៊កជង្គង់បានស្រួចៗ។ ចំណែក ស៊ូរារិត នៅពុំទាន់ដឹងក្បាច់វាយ ធារ៉ា ចេះតែព្យាយាមរក្សាជំហរវ៉ៃពីចម្ងាយ។ ចូលដល់ទឹកទី២ ថៃ បានប្តូរយុទ្ធសាស្ត្រមករុញផ្តួល និងដើរក្រោយចាំត្រងពី ធារ៉ា វិញ។ ជាលទ្ធផល គួបផ្សំនិងជើងខ្លាំងកម្ពុជា មិនសូវប្រយ័ត្នឃុំផង ស៊ូរារិត បង្កើតឱកាសយកពិន្ទុបានយ៉ាងច្រើន។ រឿងដដែលបានបន្តដល់ទឹកទី៣ ធារ៉ា បន្តដួល និងត្រូវថៃផ្ញុកជង្គង់បានយ៉ាងច្រើន។ ប៉ុន្តែយ៉ាងណា ចប់ការរប្រកួត ចៅក្រមបានផ្តល់ជ័យជម្នះអោយម្ចាស់មេដាយមាសប្រដាល់ថ្នាក់ជាតិកម្ពុជា។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី