គ្រូបែលហ្ស៊ិកបង្ហាញក្ដីបារម្ភខ្លាំងចំពោះការប្រកួត Euro 2020 ក្រោយ Hazard បន្តរបួសរយៈពេលវែងជាមួយ Real

42816
  • តាមសម្ដីលោក Roberto Martinez បានឱ្យដឹងថា កំពូលតារាឆ្នើមរបស់ក្រុម Real Madrid កីឡាករ Eden Hazard នឹងត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់ ៣ ខែ ខណៈកីឡាកររូបនេះបានជួបបញ្ហារបួសកជើងថ្មីមួយផ្សេងទៀត ។

    លោក Zinedine Zidane បានដាក់ឱ្យ Eden Hazard ចូលលេងក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ Real Madrid ជាលើកដំបូងបន្ទាប់ពីជាពីរបួស ដោយជួយឱ្យក្លឹបទទួលលទ្ធផល ២-២ លើក្រុម Celta Vigo នៅលើកទឹកដី Santiago Bernabeu កាលពីថ្ងៃទី១៦ ខែកុម្ភៈ ។ កីឡាករបែលហ្ស៊ិកវ័យ ២៨ឆ្នាំរូបនេះមិនបានលេងចាប់តាំងពីខែវិច្ឆិកាមកដោយសារតែបញ្ហាកជើង ប៉ុន្តែកាលពីជំនួបជាមួយក្រុម Celta Hazard ក៏បានបង្កើតឱកាសឱ្យមានបាល់ពិន័យ ១១ ម៉ែត្រក្នុងតង់ទី ២ ដែលអនុញ្ញាតឱ្យ Sergio Ramos ស៊ុតបញ្ចូលទីគ្រាប់ទី ៥ របស់គាត់នៅរដូវកាលនេះ ។

    ខណះកាលពីប្រកួតចាញ់ក្រុមពាក់កណ្ដាលតារាង Levante កាលពីថ្ងៃទី២៣កន្លងទៅ Hazard បានបន្តរងរបួសសារជាថ្មី ដែលមើលទៅហាក់ដូចជាធ្ងន់ធ្ងរ អាចធ្វើឱ្យខ្សែបម្រើរូបនេះត្រូវនៅឆ្ងាយពីទីលានរហូតដល់ ៣ខែឯណោះ ។ ជាមួយគ្នានេះគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកលោក Roberto Martinez បានបង្ហាញពីក្ដីបារម្ភជាខ្លាំងចំពោះជម្រើសជាតិដែលគ្រោងនឹងចូលរួមប្រកួតប្រជែងពានរង្វាន់ Euro 2020 ដែលនឹងធ្វើការប្រកួតនាខែមិថុនាខាងមុខនេះ ។

    លោក Martinez បានប្រាប់អ្នកយកព័ត៌មានថា៖ ” យើងមានការសោកស្តាយខ្លាំងណាស់ពីព្រោះការរងរបួសនេះនឹងធ្វើឱ្យគាត់មិនមានសកម្មភាពយ៉ាងហោចណាស់ ៣ខែ” ។ កីឡាករបាល់ទាត់ដូចជា Eden គួរតែនៅលើទីលានជានិច្ច។ យើងមានទំនាក់ទំនងល្អជាមួយបុគ្គលិកពេទ្យរបស់ Real Madrid ហើយយើងមានការព្រួយបារម្ភអំពី Eden ។ វា​ជា​ការ​អាម៉ាស់​មួយ ពីព្រោះវាក៏ធ្លាប់កើតឡើងនៅមុនការប្រកួតដ៏សំខាន់មួយដូចជាការប្រកួតរបស់ក្រុម Manchester City ផងដែរ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី