Thiago Alcantara ចាត់ទុក Bayern Munich ដូចជាផ្ទះរបស់ខ្លួន ទោះកើតចេញពី Barcelona

36156
  • Thiago Alcantara បានចាត់ទុកក្លឹប Bayern Munich ជាផ្ទះខ្លួន ទោះបីកីឡាកររូបនេះកើតចេញពីប្រព័ន្ធយុវជន La Masia ដែលជាសាលាបាល់ទាត់ដ៏ល្បីរបស់ Barcelona យ៉ាងណាក្ដី ខណះរូបគេតែងតែត្រូវបានផ្សារភ្ជាប់ជាទៀងទាត់ជាមួយនឹងការវិលត្រឡប់ទៅកាន់អតីតក្លឹបរបស់ខ្លួនជានិច្ច ។

    កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឆ្លងកាត់ប្រព័ន្ធយុវជនរបស់ក្លឹបនៅតំបន់កាតាឡាន ប៉ុន្តែមិនអាចប្រជែងតំណែងជម្រើសដំបូងបានឡើយនៅឈុតធំ ។ ក្រោយពីមិនអាចប្រជែងតំណែងជម្រើស ១១នាក់ដំបូងនៅ Barcelona បាន ទីបំផុត Thiago សម្រេចស្វែងរកការប្រកួតប្រជែងថ្មី ដោយបានចូលរួមជាមួយ Bayern កាលពីរដូវក្តៅឆ្នាំ២០១៣ ។

    ខ្សែបម្រើវ័យ ២៨ឆ្នាំដែលកើតនៅលើទឹកដីអ៊ីតាលីរូបនេះ កំពុងសប្បាយរីករាយជាមួយជីវិតនៅប្រទេសអាល្លឺម៉ង់ ក្រោយពីចំណាយពេល ៧ឆ្នាំនៅទីនោះ ។ ខណះ Thiago បានទទូចថា គាត់កំពុងរីករាយនឹងពេលវេលារបស់គាត់នៅទឹកដី Allianz Arena ហើយរូបគេមានបំណងបន្តកិច្ចសន្យារយៈពេលយូរនៅទឹកដីស្ដេចបាល់ទាត់មួយនេះ ។

    Thiago បានប្រាប់កាសែត The Independent ថា៖ “ កូនប្រុសរបស់ខ្ញុំគឺ Bavarian ។ គាត់បានកើតនៅទីនេះ ដូច្នេះអ្នកពិតជាមានអារម្មណ៍ថាមានទំនាក់ទំនង និងដូចជាចាក់ឫសនៅទីនេះ ។ លើសពីក្លឹបអន្តរជាតិ វាគឺជាក្លឹបគ្រួសារ ។ អ្នកអាចធ្វើដំណើរបានយ៉ាងងាយស្រួលនៅទីនេះ ធ្វើជាមិត្តភក្តិជាមួយមនុស្សគ្រប់គ្នាដែលធ្វើការនៅទីនេះនៅ Sabenerstrasse ។ វាធ្វើឱ្យវាមានអារម្មណ៍ដូចជាផ្ទះ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី