សប្ដាហ៍ក្រោយនេះ សហភាពអ៊ឺរ៉ុបនិងអង់គ្លេស ចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មជាមួយគ្នាហើយ

79705
  • យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃច័ន្ទម្សិលមិញ ដោយដកស្រង់សម្តីក្រុមមន្រ្តីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបដែលបានលើកឡើងថា ប្រទេសទាំង ២៧ ដែលជាសមាជិករបស់សហភាពអ៊ឺរ៉ុបបានរំពឹងថា នឹងអាចអនុម័តនូវអាណត្តិចរចារបស់ខ្លួនសម្រាប់ការជជែកអំពីទំនាក់ទំនងថ្មីរវាងអឺរ៉ុបជាមួយនិងចក្រភពអង់គ្លេសនៅថ្ងៃអង្គារ៍នេះ បន្ទាប់ពីការចាកចេញរបស់ប្រទេសនេះពីសហភាពអ៊ឺរ៉ុប (Brexit) ដែលនេះត្រូវបានគេមើលឃើញថាជាការត្រួសត្រាយផ្លូវដើម្បីបើកការចរចារវាងភាគីទាំងពីរនៅដើមសប្តាហ៍ក្រោយនេះ ។

    សូមជម្រាបថា ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអ៊ឺរ៉ុបជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករាកន្លងទៅនេះហើយភាគីទាំងពីរបានឆ្លងកាត់ការជជែកគ្នាតវ៉ាយ៉ាងស្វិតស្វាញក្នុងការឈានទៅរកការចរចារជាថ្មីមួយដោយសហភាពអឺរ៉ុបទាមទារឲ្យមានការធានាឱ្យបានវែងឆ្ងាយនូវប្រកួតប្រជែងដោយយុត្តិធម៌ ចំណែកឯរដ្ឋាភិបាលទីក្រុងឡុងវិញបានលើកឡើងថា ខ្លួននឹងមិនអនុវត្តតាមវិធានការរបស់ប្លុកនេះនោះទេ ។
    មន្រ្តីការទូតមួយរូបបានលើកឡើងថា៖ “ការរំពឹងទុករបស់យើងគឺការអនុម័តអាណត្តិចរចានៅថ្ងៃស្អែកនេះ (ទី២៥) ដែលនឹងអនុញ្ញាតឱ្យយើងអាចចាប់ផ្តើមការចរចាជាមួយចក្រភពអង់គ្លេសឲ្យបានឆាប់ៗឫអាចនិយាយបានថា នៅដើមសប្តាហ៍ក្រោយនេះតែម្តង” ។

    គួរឲ្យដឹងថា សំណើព្រៀងដែលសហភាពអឺរ៉ុបមានក្នុងដៃនៅពេលនេះ ហើយដែលប្រេសិតរបស់ប្រទេសទាំង ២៧ គ្រោងពិភាក្សានៅថ្ងៃច័ន្ទនេះក្នុងទីក្រុងប្រ៊ុចសែល គឺជាការអំពាវនាវឲ្យមានសន្ធិសញ្ញាពាណិជ្ជកម្មថ្មីណាមួយរវាងសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសដើម្បីប្រកាន់ខ្ជាប់នូវ “ បទដ្ឋានខ្ពស់នាពេលអនាគត” ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី