Messi មិនត្រូវការពាន WC ដើម្បីបញ្ជាក់ថាគាត់ល្អបំផុតនោះទេ ព្រោះគាត់ល្អបំផុតរួចហើយ

37007
  • មនុស្សជាច្រើនជឿជាក់ថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប FC Barcelona ត្រូវការឈ្នះពាន FIFA World Cup ដើម្បីឲ្យគេចាត់ទុកថាគាត់ជាកីឡាករល្អបំផុតក្នុងលោក ។

    Related image

    ប៉ុន្តែកីឡាករម្នាក់ដែលនឹងត្រូវប្រកួតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ីផងដែរនោះមានអារម្មណ៍ថាកីឡាកររបស់អាហ្សង់ទីនរូបនេះទទួលបានដំណែងនេះរួចហើយ ។ ខ្សែបម្រើអន្តរជាតិក្រូអាតកីឡាករ Ivan Rakitic ដែលជាមិត្តរួមក្រុមរបស់ Messi នៅក្លឹបក្នុង FC Barcelona មានអារម្មណ៍ថាកីឡាករវ័យ ៣០ ឆ្នាំនេះមិនចាំបាច់ភ្លក់រសជាតិក្នុងការលើកពានរង្វាន់ World Cup ដើម្បីបញ្ជាក់ថាគាត់ជាកីឡាករល្អបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេ ។

    Image result for lionel messi with Ivan Rakitic

    Ivan Rakitic បានប្រាប់ Marca ថា៖ “ពិតណាស់គាត់សមនឹងឈ្នះវាសម្រាប់គាត់ ។ បាល់មិនមែនជាកីឡាវាយកូនបាល់ទេ អ្នកមិនអាចដាក់សម្ពាធលើ Messi ដោយនិយាយថាគេត្រូវតែឈ្នះ World Cup នោះទេ ។ គាត់ពិតជាសមនឹងទទួលបានវា ប៉ុន្តែមានប្រទេសចំនួន ៣២ ដែលមានសុបិនដូចគ្នានេះ ។ ប្រសិនបើគាត់ឈ្នះវានៅទីបញ្ចប់យើងទាំងអស់គ្នានឹងសប្បាយរីករាយចំពោះគាត់ ។ ទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវរបស់គាត់នឹងមិនផ្លាស់ប្តូរទេ ប្រសិនបើគាត់ឈ្នះវាឬអត់ ។ ការឈ្នះពាន FIFA World Cup នឹងមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ ព្រោះ Messi គឺជាកីឡាករល្អបំផុតរួចបាត់ទៅហើយ “។

    Related image

    Lionel Messi បានជួយអាហ្សង់ទីនឱ្យឈានទៅវគ្គផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ ២០១៤ ប៉ុន្តែក្រុម Albiceleste ( អាហ្សង់ទីន ) បានចាញ់អាល្លឺម៉ង់ដោយកីឡាករ Mario Gotze ស៊ុតបញ្ចូលទីមួយគ្រាប់នៅម៉ោងបន្ថែម ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី