
បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានចេញមកបញ្ជាក់របាយការណ៍ប្រចាំថ្ងៃ ដោយក្នុងនោះមនុស្សស្លាប់ដោយសារតែជម្ងឺឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ២,៦៦៣នាក់ និងអ្នកដែលបានឆ្លងជម្ងឺនេះសរុបកើនដល់ ៧៧,៦៥៨ករណី ។
នៅក្នុងរយៈពេលពេញមួយថ្ងៃចន្ទ ទី២៥ម្សិលមិញនេះ ចំនួនមនុស្សសុរប ៥០៨នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យចិនធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះមេរោគ COVID-19 ខណៈអ្នកជំងឺសរុប ៧១នាក់ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន ៕
ដោយ៖ រ៉ាយូ