វីរបុរសស្ដេចស៖ Sterling គ្មានផ្លូវទៅ R.Madrid ជាដាច់ខាត ទោះ Man City កំពុងដុនដាប

61501
  • លោក Steve McManaman មានប្រសាសន៍ថាក្រុម Manchester City នឹងជៀសផុតពីការបាត់បង់នូវទេពកោសល្យដ៏ច្រើននៅរដូវក្តៅនេះ បើទោះបីមានការហាមឃាត់រយះពេលពីរឆ្នាំមិនឱ្យចូលលេងនៅក្របខ័ណ្ឌពានរង្វាន់ UEFA Champions League ក៏ដោយ ។

    ក្រុមមេឃខៀវ Man City ត្រូវបានរងការដាក់ទណ្ឌកម្មរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បន្ទាប់ពីត្រូវបានគេចោទប្រកាន់ថាបានរំលោភបទបញ្ញត្តិហិរញ្ញវត្ថុទិញដូរកីឡាករ ។ យ៉ាងណាក្ដីកីឡដ្ឋាន Etihad គ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនោះ ដើម្បីទទួលបានការអនុគ្រោះដល់ការប្រកួតប្រជែងអឺរ៉ុបម្តងទៀតនៅរដូវកាល ២០២០-២០២១ ។

    ទោះយ៉ាងណាសម្រាប់ពេលនេះសំណួរជាច្រើនត្រូវបានគេសួរថាតើមនុស្សសំខាន់ៗអាចនឹងបន្តនៅទីនោះទេ ប្រសិនបើទណ្ឌកម្មរបស់ UEFA បានចូលជាធរមាននៅរដូវចុងបញ្ចប់រដូវកាលនេះ ។ ខណះ Raheem Sterling បានបង្ហើបថា គាត់អាចចាប់អារម្មណ៍នឹងការផ្លាស់ទៅ Real Madrid នាពេលអនាគត ស្របពេលលោក Pep Guardiola មិនទាន់ប្តេជ្ញាបន្តកុងត្រាជាថ្មីទៀតនោះទេ ។ លោក McManaman បានសារភាពថា ការចាកចេញអាចនឹងកើតមាន ប្រសិនបើ Man City ទទួលការពិន័យពិតប្រាកដមែន ប៉ុន្តែលោកជឿជាក់ថា កីឡាករឆ្នើមៗភាគច្រើននៅតែបន្តលេងនៅក្លឹបមួយនេះ ។

    អតីតខ្សែបម្រើស្លាបរបស់ Liverpool , Real Madrid និង Manchester City រូបនេះបានប្រាប់គេហទំព័រ HorseRacing.net ថា៖ “ ទាក់ទងនឹងការចាកចេញរបស់កីឡាករដែលមានសក្តានុពល ខ្ញុំគិតថាកីឡាករភាគច្រើនប្រហែលជាមានអារម្មណ៍ថាវាអយុត្តិធម៌ហើយពួកគេប្រហែលជានឹងបោះបង់វាចោល ។ Raheem Sterling បានចេញមុខគាំទ្រក្លឹបរួចហើយ ហើយខ្ញុំក៏មិនសង្ស័យដែរថាអ្នកផ្សេងទៀតក៏នឹងចេញមុខគាំទ្រដែរ “។

    លោកបានអះអាងទៀតថា៖ “ម៉្យាងវិញទៀតប្រសិនបើការហាមឃាត់ត្រូវបានគាំទ្រនោះ City នឹងត្រូវចាប់ផ្តើមធ្វើឱ្យមានតុល្យភាពសៀវភៅរបស់ពួកគេ ដូច្នេះអ្វីមួយនឹងត្រូវផ្លាស់ប្តូរ ។ ប្រសិនបើនោះជាការលក់កីឡាករម្នាក់នៅទីនេះ ឬកីឡាករម្នាក់ទៀតនៅទីនោះ ។ ប៉ុន្តែខ្ញុំមិនគិតថា វានឹងមានកីឡាករចាកចេញច្រើននោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី