Real Madrid នៅតែជឿជាក់ថាពួកគេអាចទិញ De Gea បានក្នុងតម្លៃ ១៣៤ លានដុល្លារ

31827
  • សារពត៌មាន Manchester Evening News បានរាយការណ៍ថាក្លិបអធិរាជស Real Madrid មានសុទិដ្ឋិនិយមថាពួកគេអាចចុះហត្ថលេខាជាមួយអ្នកចាំទី David de Gea ក្នុងតម្លៃខ្លួន ១០០ លានផោន ( ស្មើនឹង ១១៣ លានអឺរ៉ូ / ១៣៤ លានដុល្លារ ) ។

    Related image

    អ្នកចាំទីដៃទីមួយរបស់ក្លិប Manchester United បានក្លាយជាគោលដៅដ៏យូរអង្វែងមួយសម្រាប់ក្រុមរបស់ទីក្រុងម៉ាឌ្រីដដែលកំពុងតែស្វែងរកអ្នកចាំទីដើម្បីជំនួស Keylor Navas នៅរដូវក្តៅនេះ ។

    Related image

    ជាមួយនឹងកិច្ចសន្យានាពេលបច្ចុប្បន្នរបស់គាត់ដែលត្រូវផុតកំណត់ក្នុងឆ្នាំ ២០២០ ជាមួយការមិនទាន់ផ្ដល់កិច្ចសន្យាថ្មីរបស់ De Gea នៅទឹកដី Old Trafford ធ្វើឲ្យប្រធានក្លឹប Real Madrid លោក Florentino Perez មានសុទិដ្ឋិនិយមថាលោកអាចនាំយកអ្នកចាំទីសញ្ជាតិអេស្ប៉ាញមកទឹកដីកំណើតរបស់គេវិញ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី