មិននឹកស្មានថា Pique ឆ្លើយបែបនេះពេលគេសួរថាតើរវាង Messi និង Maradona អ្នកណាល្អជាង?

99204
  • ខ្សែការពារ Gerard Pique របស់ក្រុមអ្នកមានបុណ្យ Barcelona បាននិយាយថា ភាពស្ថិតស្ថេររបស់ Lionel Messi ធ្វើឱ្យគាត់ក្លាយជាកីឡាករល្អជាង Diego Maradona ។

    កីឡាករបាល់ទាត់ជនជាតិអាហ្សង់ទីនទាំង២ Diego Maradona និង Lionel Messi ច្រើនតែត្រូវបានគេយកមកប្រៀបធៀបទៅនឹងគ្នាដោយពួកគេទាំងពីរធ្លាប់លេងឱ្យ Barcelona និងអាហ្សង់ទីនដូចគ្នា ប៉ុន្តែសមិទ្ធផលពួកគេទាំងពីរមិនដូចគ្នាឡើយ ដោយលោក Maradona ជោគជ័យខ្លាំងជាមួយក្រុមជម្រើសជាតិ ខណះ Messi ជោគជ័យរាប់មិនអស់ជាមួយក្លឹប និងពានរង្វាន់ផ្ទាល់ខ្លួន ដូចជាការឈ្នះ Ballon D’or ៦សម័យកាលជាដើម ។

    ទោះយ៉ាងណាខណៈពេលដែល Pique មានការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផលរបស់វីរបុរសរបស់ Napoli លោក Maradona ប៉ុន្តែអតីតជម្រើសជាតិអេស្ប៉ាញវ័យ ៣៣ឆ្នាំរូបនេះជឿជាក់ថា ភាពយូរអង្វែងនៃទម្រង់លេងនៅកម្រិតកំពូលរបស់ Messi បង្ហាញថា ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។

    នៅក្នុងសន្និសីទកាសែត Pique បាននិយាយថា៖ “Maradona គឺជាកីឡាករដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។ គាត់បានឆ្លងកាត់លេងឱ្យ Barca និង Napoli គាត់នឹងត្រូវចងចាំជារៀងរហូត ។ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំឱ្យជ្រើសរើសរវាង Leo ឬ Diego ខ្ញុំនឹងនិយាយថា Messi ដោយសារតែភាពស្ថិតស្ថេរ និងភាពអស្ចារ្យដែលគាត់ធ្វើជារៀងរាល់ថ្ងៃ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី