
យោងតាមការសែត Mundo Deportivo បានឱ្យដឹងថាក្លឹប Ajax បានកំណត់តម្លៃខ្លួនកីឡាករពីរនាក់របស់ពួកគេរួចហើយសម្រាប់ក្លឹប Barcelona គឺកីឡាករ Matthijs de Ligt និង Frenkie De Jong ។
កីឡាករ Matthijs de Ligt
De Ligt មានវ័យ ១៨ ឆ្នាំបានក្លាយជាខ្សែការពារវ័យក្មេងម្នាក់ក្នុងចំណោមអ្នកការពារវ័យក្មេងជាច្រើននៅក្នុងទ្វីបអឺរ៉ុប ហើយក្លឹបណាចង់បានរូបគេនឹងត្រូវចំណាយលុយអស់ ៦០ លានអឺរ៉ូ ( ៥៣ លានផោន / ៧១ លានដុល្លារ ) ។
កីឡាករ Frenkie De Jong
ចំណែកកីឡាករ De Jong ដែលជាខ្សែបម្រើវ័យ ២១ ឆ្នាំម្នាក់ផងដែរនោះក៏បានទាក់ទាញភ្នែករបស់ក្រុម Barcelona ផងដែរ ខណះក្លឹប Ajax នឹងទាមទារទឹកប្រាក់ ៥០ លានអឺរ៉ូ ( ៤៤ លានផោន / ៥៩ ដុល្លារ ) សម្រាប់តម្លៃខ្លួនផ្ទេររបស់គាត់ ៕
ដោយ៖តារា