
ខ្សែបម្រើ Ander Herrera របស់ក្រុម Manchester United ចង់ពិភាក្សាអំពីអនាគតរបស់គាត់នៅក្លឹបជាមួយនឹងគ្រូបង្វឹកលោក Jose Mourinho ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានមើលឃើញថាតួនាទីរបស់គាត់នៅក្លិបនេះបានកាត់បន្ថយក្នុងរដូវកាល ២០១៧-១៨ ហើយគាត់ព្រួយបារម្ភថាការមកដល់របស់កីឡាករ Fred ពីក្លឹប Shakhtar Donetsk អាចនឹងធ្វើឱ្យគាត់កាន់តែមិនសូវបានលេងជាងនេះទៅទៀត ។
Herrera នៅសល់រយៈពេល ១២ ខែទៀតនៅលើកិច្ចសន្យារបស់គាត់ ហើយអាចចរចារកិច្ចសន្យាមួយមុនសិនជាមួយក្រុមមួយផ្សេងទៀតនៅក្នុងខែមករាខាងមុខ ៕
ដោយ៖តារា