R.Madrid កំពុងតាមដានព្រះយូឡាយចាប់ជាតិរបស់ Dortmund ដើម្បីជំនួសកៅអី Ronaldo

53139
  • យោងតាមទូរទស្សន៍ El Chiringuito បានឱ្យដឹងថា Real Madrid កំពុងតែតាមដានការរីកចំរើនរបស់ Erling Haaland នៅ Borussia Dortmund យ៉ាងជិតស្និទ្ធបំផុត ។

    ក្រុមស្ដេចស Real Madrid ដែលជាម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌ UEFA Champions League ចំនួន ១៣សម័យកាលនឹងពិចារណាធ្វើការដេញថ្លៃនារដូវក្តៅខាងមុខនេះ សម្រាប់ការនាំយកខ្សែប្រយុទ្ធវ័យក្មេងកំពុងលេចធ្លោរបស់ន័រវេស Haaland ប្រសិនបើតារាជ់ើងស៊ុតវ័យក្មេងរូបនេះនៅតែបង្ហាញទម្រង់លេងស្ទើរមិនគួរឱ្យជឿងនៅក្នុងក្របខ័ណ្ឌ Bundesliga ជាមួយក្រុមកំពុងឡើងជើងខ្លាំង Borussia Dortmund ។

    គួរជម្រាបឱ្យដឹងថា ខ្សែប្រយុទ្ធវ័យទើបនឹង ១៩ឆ្នាំ Erling Haaland បានស៊ុតបាល់បញ្ចូលទីស្ទើរមិនគួរឱ្យជឿរហូតដល់ ១២ គ្រាប់ក្នុងកាបង្ហាញខ្លួនត្រឹមតែ ៨ លើកសម្រាប់ក្រុម Dortmund ចាប់តាំងពីចូលរួមជាមួយក្លឹបអាល្លឺម៉ង់ ពីក្លិបអូទ្រីស Red Bull Salzburg កាលពីខែមករានេះ ដែលធ្វើឱ្យក្លឹបកំពូលៗជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ចង់បានកីឡាកររូបនេះជាខ្លាំង ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី