Zidane៖ វាមិនមែនជាជម្លោះរវាង Zidane និង Guardiola ទេ វាគឺជាជំនួប Real ទល់នឹង Man City

45480
  • Real Madrid នឹងត្រូវបើកពហុកីឡដ្ឋាន Estadio Santiago Bernabeu ទទួលក្រុមខ្លាំងអង់គ្លេស Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ខណះលោក Zinedine Zidane បានបញ្ជាក់យ៉ាងច្បាស់ថា វាមិនមែនជាជម្លោះរវាងគ្រូបង្វឹកទាំងពីរនោះទេ ។

    អ្វីដែលអ្នកគ្រប់គ្នាចាប់អារម្មណ៍បំផុត ក្នុងជំនួបរវាងក្រុមមេឃខៀវ Manchester City និងក្រុមស្ដេចស Real Madrid សម្រាប់ការប្រកួតជើងទី១ វគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ក្របខណ្ឌ UEFA Champions League នោះគឺការប៉ះគ្នារវាងកំពូលចាត់ការទាំងពីរក្នុងលោក គឺលោក Zidane និងលោក Guardiola ជាលើកដំបូងក្នុងនាមជាគ្រូបង្វឹក ដែលកំពុងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកទន្ទឹមរង់ចាំជំនួបនេះ ខណះការប្រកួតនឹងចាប់ផ្ដើមលេងនៅវេលាម៉ោង ៣ៈ០០នាទីព្រឹកយប់នេះម៉ោងនៅកម្ពុជា ។

    លោក Zidane បានប្រាប់អ្នកសារព័ត៌មានថា៖ “ វាគឺជាក្រុម Real Madrid ទល់នឹង Manchester City ហើយគ្មានអ្វីដែលអាចនិយាយបានអំពី Guardiola និង Zidane ឡើយ ។ វាជាការប្រកួតបាល់ទាត់ ហើយនោះជាអ្វីដែលមនុស្សចង់ឃើញ ។ វាជាការផ្គូរផ្គងដ៏ស្រស់ស្អាត ហើយយើងសប្បាយចិត្តពីព្រោះនោះជាប្រភេទការប្រកួតដែលយើងចង់លេង ។ ខ្ញុំមិនដឹងថាតើវាអាចត្រូវបានគេចាត់ទុកថាជាក្លាសស៊ីកូ (Clasico) ទេ ប៉ុន្តែវាជាការប្រកួតដ៏ល្អមួយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី