អ្នកចាំទី Guzman៖ អាហ្សង់ទីនត្រូវតែកាត់បន្ថយបន្ទុកលើ Lionel Messi នៅ World Cup

25766
  • Nahuel Guzman អ្នកចាំទីអាហ្សង់ទីនបានប្រាប់មិត្តរួមក្រុមរបស់ខ្លួនថាពួកគេត្រូវតែកាត់បន្ថយបន្ទុកលើកីឡាករ Lionel Messi នៅ World Cup ។ Messi វ័យ ៣០ ឆ្នាំនឹងដឹកនាំក្រុមជម្រើសជាតិអាមេរិចខាងត្បូងជាថ្មីម្តងទៀត ដែលពួកគេស្ថិតនៅក្នុងពូល D នៅជាមួយ អ៊ីស្លង់ , ក្រូអាត និង នីហ្សេរីយ៉ា ។

    Image result for Nahuel Guzman

    ប៉ុន្តែខ្សែប្រយុទ្ធក្រុម Barcelona ត្រូវបានគេពឹងផ្អែកយ៉ាងខ្លាំងនៅពេលគាត់ស្វែងរកពានរង្វាន់អន្ដរជាតិជាមួយជម្រើសជាតិជាលើកដំបូងរបស់គាត់ ។ Guzman ដែលត្រូវមកជំនួសអ្នកចាំទី Sergio Romero ដែលបានទទួលរងរបួសកាលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនបាននិយាយថា មិត្តរួមក្រុមរបស់គេចាំបាច់ត្រូវបន្ថយសម្ពាធលើកីឡាករ Messi ឱ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន ។

    Image result for Nahuel Guzman with Messi

    អ្នកចាំទីរូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា៖ “ពិតណាស់ Leo គឺជាតួអង្គដ៏សំខាន់មួយចំពោះយើងហើយយើងត្រូវតែដឹងពីរបៀបនៅជាមួយគាត់ ។ ហើយយើងត្រូវតែយកចិត្តទុកដាក់ពីការទទួលខុសត្រូវដែលគាត់មានរួចទៅហើយ ។ យើងក៏មានតួអង្គសំខាន់ជាច្រើននាក់ទៀតដែរដើម្បីក្លាយជាមិត្តភក្តិម្នាក់របស់គាត់និងធ្វើឱ្យគាត់មានអារម្មណ៍ល្អ” ។

    Related image

    អ្នកចាំទី Guzman បានបន្ថែមទៀតថា៖ “ខ្ញុំនឹងព្យាយាមនៅជាមួយគាត់នៅពេលណាមួយ ខ្ញុំនឹងព្យាយាមលើកទឹកចិត្តគាត់  ហើយយើងសង្ឃឹមថាគាត់នឹងអាចអបអរសាទរឲ្យយើងនៅក្បែរគាត់រាល់ការប្រកួត ” ។ អាហ្សង់ទីនកំពុងតែស្វែងរកពានរង្វាន់ FIFA World Cup សារជាថ្មីម្ដងទៀត ចាប់តាំងពីអាហ្សង់ទីនធ្លាប់បានឈ្នះកាលពីឆ្នាំ ១៩៨៦ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី